កម្មវិធីបំណិនជីវិត៖ ការដាំគល់ស្លឹកគ្រៃ

ទំព័រដើម / កម្មវិធីបំណិនជីវិត៖ ការដាំគល់ស្លឹកគ្រៃ

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះអ្នកគ្រូ លាស់ តី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២ វេនព្រឹក និងវេនរសៀល ដាំគល់ស្លឹកគ្រៃនៅក្នុងបរិវេណអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។ អ្នកគ្រូ បង្ហាញពីឈ្មោះដំណាំដែលត្រូវដាំ សម្ភារ ដី របៀបដាំ  និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំគល់ស្លឹកគ្រៃទាំងអស់គ្នាដោយភាពសប្បាយរីករាយ។ អ្នកគ្រូក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំស្លឹកគ្រៃឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានដាំគល់ស្លឹកគ្រៃ រួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់ស្លឹកគ្រៃដែលពួកគេបានដាំ។

សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖

កម្មវិធីបំណិនជីវិត៖ ការដាំគល់ស្លឹកគ្រៃ

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ