កម្មវិធីប្រឡងពាក់ឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦

ទំព័រដើម / កម្មវិធីប្រឡងពាក់ឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦

កាលពីថ្ងៃទី០៨ ដល់​ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់ក្រោម មត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានចូលប្រឡងពាក់កណ្ដាលឆមាសលើកទី១​ ឆ្នាំសិក្សា២០២៣–២០២៤ នៅតាមបន្ទប់សិក្សារៀងៗខ្លួនដោយភាពហ្មត់ចត់ តឹងរ៉ឹង និងសុក្រឹតបំផុត។ តាមបន្ទប់ប្រឡងនីមួយៗមានគណៈកម្មការអនុរក្សចំនួន០២រូប ហើយមានគណៈកម្មការ និងអប្បមាទ ព្រមទាំងមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡងផងដែរ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួនពោរពេញ ដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនដោយភាពអន្ទះសា។ នៅក្នុងការប្រឡងនោះផងដែរ គណៈកម្មការអនុរក្សបានពន្យល់លម្អិតពីបទបញ្ញត្តិប្រឡងដល់សិស្សានុសិស្សឱ្យបានយល់ជាក់ច្បាស់គ្រប់គ្នា។

សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖

កម្មវិធីប្រឡងពាក់ឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ