ការប្រឡងពាក់កណ្តាលឆមាសលើកទី១ ថ្នាក់ជំនាញថ្ងៃសៅរ៍ និងជំនាញកីឡា

ទំព័រដើម / ការប្រឡងពាក់កណ្តាលឆមាសលើកទី១ ថ្នាក់ជំនាញថ្ងៃសៅរ៍ និងជំនាញកីឡា

កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះសិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រឡងពាក់កណ្ដាលឆមាសលើកទី១​ ឆ្នាំសិក្សា២០២៣–២០២៤ សម្រាប់រៀនជំនាញថ្ងៃសៅរ៍នៅតាមបន្ទប់សិក្សា និងតារាងបាល់ទាត់ អាងហែលទឹករៀងៗខ្លួនដោយភាពហ្មត់ចត់ តឹងរ៉ឹង និងសុក្រឹតបំផុត។ តាមបន្ទប់ និងទីកន្លែងប្រឡងនីមួយៗមានលោកគ្រូ អ្នកគ្រូ និងគណៈកម្មការ  ព្រមទាំងមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡងផងដែរ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួនពោរពេញ ដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនដោយភាពអន្ទះសា។ នៅក្នុងការប្រឡងនោះផងដែរ លោកគ្រូ អ្នកគ្រូបានពន្យល់លម្អិតពីបទបញ្ញត្តិប្រឡងដល់សិស្សានុសិស្សឱ្យបានយល់ជាក់ច្បាស់គ្រប់គ្នា។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ