លោកគ្រូ សំ វិចិត្រ

ទំព័រដើម / លោកគ្រូ សំ វិចិត្រ

លោកគ្រូ សំ វិចិត្រ

គ្រូបង្រៀនគណិតវិទ្យា

ខ្ញុំជា​គ្រូបង្រៀន​គណិតវិទ្យា​ម្នាក់​ដែល​ជា​អ្នក​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​។ ខ្ញុំបាទ​តែងតែ​ប្រឹងប្រែង​អស់ពី​កម្លាំងចិត្ត​ និង​កម្លាំងកាយ​ ដើម្បី​ឱ្យ​សិស្ស​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​។ ការណ៍​នេះ​ ក៏ដោយ​សារ​តែ​វា​ជា​ឧបនិស្ស័យរបស់ខ្ញុំ ​ដែល​តែងតែ​ស្រឡាញ់​ការអប់រំ​តាំងតែពី​តូច​មក​ និង​តែងតែ​ស្រមៃ​ថា​នឹង​ក្លាយជា​គ្រូបង្រៀន​ម្នាក់​ទៅ​ថ្ងៃ​អនាគត​នោះ​ឯង​។

កាលពី​ឆ្នាំ២០១៥​ ក្រោយពី​បាន​ប្រឡង​បញ្ចប់​ គរុកោសល្យ​ភូមិភាគ​រាជធានីភ្នំពេញ​ ខ្ញុំ​បាន​ប្រឡូក​ចូល​បម្រើការ​ងារ​ជាម​ន្ត្រី​រាជការ​ស៊ីវិល​ក្របខណ្ឌ​ផ្នែក​អប់រំ​របស់ក្រ​សួង​អប់រំ​យុវជន​ និងកីឡា​ ដោយ​ចាប់​ផ្តើម​ការងារ​នៅ​វិទ្យាល័យ​ហ៊ុន សែនពញាពន់ បន្ទាប់មកនៅឆ្នាំ២០១៩ បានប្តូរទីកន្លែងបម្រើការងារមកអនុវិទ្យាល័យព្រែកព្នៅ ​រហូតមកដល់​សព្វថ្ងៃ​នេះ​។ ការ​អភិវឌ្ឍ​ និង​មាន​មហិច្ឆតា​របស់​ខ្លួន​មិនបាន​បញ្ចប់​ត្រឹមនេះ​ទេ។ ខ្ញុំនៅតែ​បន្ត​ក្នុង​ការសិក្សា​របស់​ខ្លួន​ទៀត​ រហូត​បាន​បញ្ចប់​ ​បរិញ្ញាប​ត្រ​គណិតវិទ្យា​នៅ​សកលវិទ្យាល័យ​ខេមរៈ​ នៅ​ឆ្នាំ២០១៨​។ ទន្ទឹមនឹងនេះ នៅឆ្នាំ២០១៩ ខ្ញុំពិតជាមានកិត្តិយសជាអតិរមាដែលបានចូលបម្រើការងារនៅសាលាអន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ដែល​ជា​គ្រឹះស្ថាន​អប់រំ​ដ៏​ល្បីល្បាញ​ និង​មា​នកេរ្តិ៍​ឈ្មោះ​ល្បី​សុះសាយ​ពេញ​ទូ​ទាំង​ប្រ​ទេសកម្ពុជា ខាង​ផ្នែក​ វិន័យ​គុណភាព​និង​សេវាកម្ម។ នេះវា​បាន​ក្លាយជា​ទីតាំង​ការងារ​ទីពីរ​ដ៏​កក់ក្តៅ​របស់ខ្ញុំ​បាទ​ រហូតមកដល់បច្ចុប្បន្ននេះ ។ ​​​ ដោយ​មូលហេតុ​ថា ​ប្រទេសជាតិ​មួយ​រីកចម្រើន​ គឺ​ដោយសារ​សង្គម​នោះ​ពោរ​ពេញ​ទៅ​ដោយ​ធនធានមនុស្ស​ប្រកប​ទៅ​ដោយសក្តានុពល​ ដូចនេះ​ការ​រួម​ចំណែក​របស់ខ្ញុំ​បាទ​ ពិ​តជា​មានមោទ​កភាព​ខ្លាំង​ណាស់​។

ការ​ប្រឡូក​ក្នុង​ការងារ​ទាំងអស់​ នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំបាទ​បាន​សិក្សា​ និង​ដក​យក​បទ​ពិ​សោ​ធថ្មី​ៗជាច្រើន​រាប់មិនអស់​ពីគ្នា​ទៅវិញទៅមក​រវាង​បុគ្គលិក​ និង​បុគ្គលិក​ បុគ្គលិក ​និង​ថ្នាក់ដឹកនាំ​ សម្រាប់​យក​ទៅ​អនុវត្ត​ក្នុង​ការ​បង្រៀន​​ដល់​សិស្ស​ ព្រោះ​ការ​បង្រៀន​មិនមែន​​បង្រៀន​តែ​ចំណេះដឹង​ទូទៅ​ប៉ុណ្ណោះទេ​ថែមទាំង​បង្កើត​កម្ម​វិ​ធី​ផ្សេង​ៗជាច្រើន​ទៀត​ដូចជា​ កម្មវិធី​ចុះ​ជួយ​សង្គម​ (លាបថ្នាំ​ ដាំ​ផ្កា​) ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​សិស្ស​នៅ​ខេ​ត្ត​នាៗ​ ដើម្បី​ឱ្យ​សិស្ស​មាន​ឱកាស​ស្វែងយល់​ពីសង្គម​ខាងក្រៅ​ និង​សិក្ខាសាលា​ជាដើម​ ជាពិសេស​កម្មវិធី​បរិស្ថាន​ សាលា​តែងតែ​ដឹកនាំ​ សិស្សានុសិស្ស​ទាំងអស់​ រួម​ទាំង​បុគ្គលិក​ សម្អាត​បរិ​ស្ថាននៅ​ក្នុង​សាលា​ និង​ទី​តាំង​ផ្សេង​ៗ។ ទោះបី​ទំហំ​ការងារ​កាន់តែ​រីក​ធំ​ តែខ្លួន​ខ្ញុំ​ពេញចិត្ត​នឹង​ទទួល​ពី​អ្វី​ដែល​ថ្មី​ៗពី​ការងារ​ទាំងនោះ​ ព្រោះ​ការងារ​ទាំងអស់​នេះ​ហើយដែល​បាន​ជំរុញចិត្ត​របស់ខ្ញុំ​ឱ្យ​ខិតខំ​ប្រឹងប្រែង​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​មនសិការ​វិជ្ជាជីវៈ​របស់​ខ្លួន​ថែមទៀត​។

ខ្ញុំ​ប្តេជ្ញាថា​នឹង​ខិតខំ​បំពេញ​តាម​តួនាទី​របស់​ខ្លួន​ឱ្យ​រឹតតែ​ល្អ​តទៅទៀត​ ពិសេស​លើ​ការសិក្សា​ស្រាវជ្រាវ​នូវ​អ្វី​ៗដែល​ថ្មី​ៗដើម្បី​យក​មក​បង្ហាត់បង្ហាញ​សិស្ស​ឱ្យ​សិស្ស​មាន​សកម្មភាព​រស់រវើក​ក្នុង​ការ​រៀន​ ហើយ​ធានា​ឱ្យ​បាន​នូវ​ដំណើរការ​រៀន​និង​បង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​ការ​រំពឹង​ទុក​។ លើស​ពីនេះ​ទៅទៀត​ វាជា​ការអភិវឌ្ឍន៍​ខ្លួន និងផ្តល់ឱ្យ​ក្មេង​ៗជំនាន់​ក្រោយ ​ឱ្យ​ក្លាយជា​សសរទ្រូង​ដ៏​រឹងមាំ​ក្នុង​កិច្ច​រួមចំណែក​ទ្រទ្រង់​ ក៏ដូចជា​ការ​អភិវឌ្ឍជាតិបស់​យើង​ឱ្យ​កាន់តែ​លូត​លាស់​ទៅមុខ​ប្រកបដោយ​ភាព​រីកចម្រើន​នៃ​សម័យកាល​ក្នុង​សង្គម​បច្ចុ​ប្ប​ន្ន​ថ្មី​ៗយើង​ថែម​ទៀត​។

សូម​អរគុណ​!

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ