ទំព័រដើម / អ្នកគ្រូ សុខ ចន្ទមាលា
គ្រូបង្រៀនភាសាអង់គ្លេស
ក្នុងនាមខ្ញុំជាកូនស្រីដែលកើត និងរស់នៅក្នុងគ្រួសារដែលឪពុកជាគ្រូបង្រៀន ខ្ញុំក៏មានក្តីស្រមៃនឹងក្លាយជាគ្រូបង្រៀនដូចគាត់ដែរ។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យក្នុងឆ្នាំ2017 នៅខេត្តត្បូងឃ្មុំ ខ្ញុំបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស (IFL) ហើយក៏បានបញ្ចប់ការសិក្សានៅឆ្នាំ 2021។ ក្រោយមកខ្ញុំក៏បានសំរេចបំណងរបស់ខ្លួនឯងដោយបានជាប់បំរើការងារជាគ្រូបង្រៀនភាសាអង់គ្លេសនៅ សាលារៀនអន្តរទ្វីបអាមេរិកកាំង (AIS)។ ជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះការផ្តល់ឱកាស អោយខ្ញុំបានរួមចំណែកក្នុងស្ថាបន័ ខ្ញុំប្តេជ្ញាខិតខំធ្វើការ ដើម្បីអោយការបង្រៀនកាន់តែប្រសើរ និងមានប្រសិទ្ធិភាព ។