អ្នកគ្រូ គឹម ខេម៉ា

ទំព័រដើម / អ្នកគ្រូ គឹម ខេម៉ា

អ្នកគ្រូ គឹម ខេម៉ា

គ្រូបង្រៀនភាសាអង់គ្លេស

សូមស្វាគមន៍មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់មកកាន់សាលារៀនអន្តរទ្វីបអាមេរិកាំង។

នាងខ្មុំឈ្មោះ  គឹម ខេម៉ា ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ។ នាងខ្មុំបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ PPIU ។ ដោយសារតែការស្រលាញ់ក្មេងៗ និងចែករំលែកអ្វីដែលខ្ញុំបានដឹងដល់អ្នកដទៃ ខ្ញុំក៏សម្រេចចិត្តក្លាយជាគ្រូភាសាអង់គ្លេស។

នាងខ្ញុំបានបង្រៀនជិតដប់ឆ្នាំហើយ។ នាងខ្ញុំបង្រៀនទាំងក្មេងតូចៗ និងក្មេងជំទង់ៗ ដូច្នេះនាងខ្ញុំមានឱកាសពិសេសណាស់ក្នុងការជួបមនុស្សជាច្រើន។ សម្រាប់ខ្ញុំការបង្រៀនគឺពោរពេញដោយភាពរីករាយ ព្រោះខ្ញុំអាចចែករំលែកនូវអ្វីដែលខ្ញុំបានដឹង និងបានរៀនដល់សិស្សានុសិស្សដទៃទៀត ដោយសង្ឃឹមថាពួកគេនឹងក្លាយជាពលរដ្ឋល្អក្នុងសង្គម ដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើង។

ជាផ្នែកមួយនៃគ្រួសារ AIS គឺអស្ចារ្យណាស់។ ខ្ញុំបានអភិវឌ្ឍខ្លួនឯងតាំងពីខ្ញុំធ្វើការនៅទីនេះ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែមានសិក្ខាសាលាសម្រាប់លោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ដើម្បីលើកកម្ពស់គុណភាណនៃការអប់រំដ៍ល្អបំផុតនៅកម្ពុជា។

គ្រូបង្រៀនទាំងអស់នៃសាលា អន្តរទ្វីបអាមេរិកាំងមានភាពរួសរាយរាក់ទាក់ ចេះជួយគ្នា ចិត្តល្អ និងរួសរាយរាក់ទាក់ ដូច្នេះខ្ញុំតែងតែមានអារម្មណ៍កក់ក្ដៅ និងផាសុកភាពក្នុងការការធ្វើការជាមួយពួកគាត់។ ដូច្នេះហើយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ពួកគាត់អាចផ្តល់ឱ្យសិស្សានុសិស្ស និងការអប់រំដ៏ល្អបំផុត ព្រោះពួកគាត់តែងតែទាក់ទងយ៉ាងជិតស្និទ្ធ និងផ្តល់ទំនុកចិត្តយ៉ាងកក់ក្តៅជាមួយអ្នកអាណាព្យាបាល ដើម្បីជូនដំណឹងអំពីការរីកចម្រើនរបស់កូនពួកគាត់នៅសាលារៀន។ ឪពុកម្តាយ នឹងមិនមានការខកចិត្តក្នុងការបញ្ចូនកូនៗរបស់ពួកគាត់ និងសេចក្តីទុកចិត្តចំពោះសាលារបស់ពួកយើង ព្រោះសាលាផ្តោតលើវិន័យ និងគុណភាពដ៏ល្អបំផុតក្នុងការផ្តល់ឱ្យកូនៗរបស់ពួកគេទាំងចំណេះដឹង និងសីលធម៌។
សួមអរគុណ!

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ