អ្នកគ្រូ មឿន សាវុន

ទំព័រដើម / អ្នកគ្រូ មឿន សាវុន

អ្នកគ្រូ មឿន សាវុន 

គ្រូបង្រៀនថ្នាក់មត្តេយ្យ

នៅឆ្នាំ២០១៥នាងខ្ញុំបានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។​ ជាគ្រូបង្រៀនថ្នាក់មត្តេយ្យសិក្សា ខ្ញុំតែងតែលះបង់ពេលវេលា និងស្វែងរកវិធីសាស្រ្តថ្មីៗមកបង្រៀនសិស្សានុសិស្ស។នៅក្នុងឆ្នាំ២០១៧ នាងខ្ញុំបានបញ្ចប់វគ្គបណ្ដុះបណ្ដាលគរុកោសល្យ ហើយបន្តមកបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅ​សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបក្នុងឆ្នាំ២០២១។ ខ្ញុំបានប្រែប្រួលពីគរុសិស្សម្នាក់ទៅជាអ្នកផ្ដល់ចំណេះដឹងព្រមទាំងការអប់រំសីលធម៌ និងវិន័យដល់សិស្ស ដោយហេតុជាឧបនិស្ស័យស្រឡាញ់ការអប់រំតាំងពីតូចមក និងតែងស្រម៉ៃថានឹងក្លាយជាគ្រូបង្រៀនដ៏ល្អម្នាក់។

ស្ថាប័ននេះជាកន្លែងចាប់ផ្តើមការងាររបស់ខ្ញុំ និងក៏ជាកន្លែងដែលផ្តល់តម្លៃ និងឱកាសដល់នាងខ្ញុំក្នុងការពង្រីកខ្លួន ឱ្យមានចំណេះដឹងកាន់តែទូលំទូលាយទៅលើការបង្រៀន និងរៀនព្រមទាំងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងមិត្តរួមក្រុម។ កត្តាទាំងអស់នេះហើយទើបបណ្តាលឱ្យខ្ញុំធ្វើការទាំងមិនមានភាពធុញទ្រាន់រហូតបានជិតដប់ឆ្នាំ។ ទីនេះអាចនិយាយបានថាជាទីកន្លែងដ៏កក់ក្ដៅមួយ បន្ទាប់ពីផ្ទះនៅឯស្រុកកំណើតរបស់នាងខ្ញុំ។ ជាមួយគ្នានេះដែរខ្ញុំក៏បានទទួលបទពិសោធថ្មីៗជាច្រើនអំពីការអប់រំ ហើយនៅទីនេះមិនមែនបង្រៀនសិស្សតែចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្មវិធីច្រើនទៀតដើម្បីឱ្យសិស្សស្វែងយល់ពីបរិបទជុំវិញខ្លួន។

ខ្ញុំប្ដេជ្ញាថានឹងខិតខំបំពេញតួនាទីឱ្យកាន់តែល្អប្រសើរថែមទៀត នឹងរកអ្វីដែលថ្មីៗមកអភិវឌ្ឍខ្លួននឹងក្មេងៗជំនាន់ក្រោយឱ្យស្រឡាញ់ការអប់រំ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ