ការិយាល័យអប់រំខណ្ឌ ចុះអធិការកិច្ច សាលារៀន អន្តរទ្វីប អាមេរិកាំង

ទំព័រដើម / ការិយាល័យអប់រំខណ្ឌ ចុះអធិការកិច្ច សាលារៀន អន្តរទ្វីប អាមេរិកាំង

កាលពី​ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០២៤​ កន្លងទៅ​នេះ​គណៈប្រតិភូ​អធិការកិច្ច​នៃ​ការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាល​ខណ្ឌ​សែនសុខ ​ដែល​ដឹកនាំ​ដោយ​លោកវ៉ែន ពៅ​ អនុប្រធាន​ការិយាល័យអប់រំបានធ្វើការ​វាយតម្លៃ​ សាលារៀន​ អន្តរទ្វីប​ អា​មេ​រិកំា​ង សាខា​សែនសុខ​។ ជា​លទ្ធផល​គណៈប្រតិភូ​អធិការកិច្ច​បាន​កោតសរសើរចំពោះគណះគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារគ្រប់គ្រងសិស្ស ការងាររដ្ឋបាលសាលា ការងារបង្រៀននិង ការងារបរិស្ថាន បណ្ណាល័យ មណ្ឌលមណ្ឌលធនធាន កីឡាសីល្បះ និងចំណីអាហារបានល្អ សក្តិសមជា មជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលតាមស្តង់ដារ និងជាសាលារៀនគំរូ។ សរុប​ជា​លទ្ធផល​សាលារៀន​ អន្តរទ្វីប​ អា​មេ​រិកំា​ង សាខា​សែនសុខ​ធ្វើ​បាន​ល្អ​ស្ទើរ១០០ភាគរយ​ ប៉ុន្តែ​មាន​ចំណុច​ចន្លោះប្រហោង​តិច​តូចបំផុត​ក្នុង​ការអភិវឌ្ឍ​បន្ថែម​។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ