ការប្រកួតបាល់បោះកុមារី បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៤

ទំព័រដើម / ការប្រកួតបាល់បោះកុមារី បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៤

 

 

ឆ្លងកាត់ការប្រកួតតាមសាលារៀនយ៉ាងស្វិតស្វាញក្នុងរាជធានីភ្នំពេញកីឡាបាល់បោះកុមារីថ្នាក់បឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានយកឈ្នះ និងក្លាយជាជើងឯកថ្នាក់បឋមសិក្សា ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ ហើយត្រូវបានទទួលភារកិច្ចចូលរួមប្រកួតកីឡាបាល់បោះសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤ តំណាងឱ្យរាធានីភ្នំពេញ។

ឈានចូលដល់ការប្រកួតដណ្តើមជើងឯកសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ប្រភេទកីឡាបាល់បោះកុមារី ក្នុងនោះចែកចេញជា៤ពូល មាន១៥ក្រុម មកពីរាជធានី ខេត្ត ដោយក្រុមកីឡាបាល់បោះកុមារី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ស្ថិតក្នុងពូល E ហើយជាប់ចំណាត់ថ្នាក់លេខ២ក្នុងពូល ដោយបានយកឈ្នះខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងចាញ់ខេត្តត្បូងឃ្មុំ រួចបន្តប្រកួតជម្រុះនៅវគ្គ ៨ក្រុមចុងក្រោយ  ដោយយកឈ្នះខេត្តកំពត បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័តក្រុមកីឡាបាល់បោះកុមារី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានយកឈ្នះខេត្តកំពង់ឆ្នាំង នឹងឈានទៅប្រកួតនៅវគ្គផ្តាច់ព្រ័តជាមួយខេត្តស្វាយរៀង។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ