ទំព័រដើម / ក្រុមប្រឹក្សាសិស្ស
កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជំនាន់ទី៤ បានមកធ្វើបទបង្ហាញអំពីផែនការ ការងារតាមក្រុមនីមួយៗដែលទទួលខុសត្រូវទៅដល់គណៈកម្មការសាលា។ ក្នុងបទបង្ហាញនេះបង្ហាញអំពី រចនាសម្ព័ន្ធថ្នាក់ដឹកនាំក្រុមប្រឹក្សាសិស្ស ជំនួយការប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្ស ផ្នែករដ្ឋបាលនៃក្រុមប្រឹក្សាសិស្ស និងការបង្កើតក្លិបផ្សេងៗជាច្រើនទៀត។ ក្រុមប្រឹក្សាសិស្សដើរតួយ៉ាងសំខាន់ក្នុងការចូលរួមសកម្មភាពក្នុងសង្គម ដឹកនាំ និងរៀបកម្មវិធីមួយចំនួនរបស់សាលា ជាពិសេសក្រុមប្រឹក្សាសិស្សជួយដល់មិត្តភក្តិ និងលើកទឹកមិត្តភក្តិឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។ ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញនេះគណៈកម្មការសាលាបានសរសើរក្នុងការរៀបចំផែនការ និងមានភាពក្លាហាន ហើយចុងក្រោយក្រុមប្រឹក្សាសិស្សថតរូបជុំគ្នាជាមួយគណៈកម្មការសាលាដោយក្តីរីករាយ។