សកម្មភាពពិសោធន៍រលាយចូលគ្នារវាងសមាសធាតុកូវ៉ាឡង់ និងសមាសធាតុអ៊ីយ៉ុង

ទំព័រដើម / សកម្មភាពពិសោធន៍រលាយចូលគ្នារវាងសមាសធាតុកូវ៉ាឡង់ និងសមាសធាតុអ៊ីយ៉ុង

កាលពីថ្ងៃអង្គារ ទី២០ ខែកុម្ភ: ឆ្នាំ២០២៤​ កន្លងទៅនេះ​ អ្នកគ្រូ យូ សីហា បានដឹកនាំសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ការពិសោធន៍ត្រូវបានធ្វើឡើងក្រោម ប្រធានបទ “រលាយចូលគ្នារវាងសមាសធាតុកូវ៉ាឡង់ និងសមាសធាតុអ៊ីយ៉ុង” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា​  និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ