ទំព័រដើម / ការប្រកួតកីឡាក្របខណ្ឌបុគ្គលិកជ្រើសរើសជើងឯក
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការរៀបចំការប្រកួតកីឡាក្របខណ្ឌបុគ្គលិកជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៦ ប្រចាំឆ្នាំ២០២៣ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ គណៈកម្មការបានរៀបចំបិទក្នុងការប្រកួតកីឡាបុគ្គលិកជ្រើសរើសជើងឯកពានរង្វាន់
ម៉េងលី ជេ. គួច ជំនាន់ទី១៦ ប្រចាំឆ្នាំ២០២៣ ដែលបានបញ្ចប់ដោយរលូន និងជោគជ័យក្រោមបរិយាកាស រីករាយ ចំពោះលទ្ធផលដែលកីឡាករ កីឡាការិនីទទួលបានតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន សូមចូលរួមអបអរសាទរដល់ជ័យលាភីទាំងអស់ដែលបានខិតខំហ្វឹកហាត់ និងប្រកួតរហូតទទួលបានជ័យលាភីនាពេលនេះ។ ការប្រកួកីឡាក្របខណ្ឌបុគ្គលិកដែលបានប្រព្រឹត្តទៅអស់រយៈពេល៩សប្តាហ៍ ហើយត្រូវបានបញ្ចប់ដោយភាពជោគជ័យក្រោមបរិយាកាសរីករាយ និងទទួលបាននៅលទ្ធផលល្អស្របតាមការគ្រោងទុក ហើយក៏សូមថ្លែងអំណរគុណដល់ប្រធាន អនុប្រធានផ្នែក និងលោកគ្រូ អ្នកគ្រូ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច ដែលបានចូលរួមទស្សនា និងអបអរសាទរក្នុងពិធីបិទការប្រកួតកីឡាបុគ្គលិក។