ដំណើរចុះកម្មសិក្សាលើកទី២ ទៅកាន់សួនមេអំបៅ

ទំព័រដើម / ដំណើរចុះកម្មសិក្សាលើកទី២ ទៅកាន់សួនមេអំបៅ

កាលពី​ថ្ងៃទី២០ ​ខែកុម្ភៈ​ ឆ្នាំ២០២៤ កន្លងទៅ​នេះ​ គណៈកម្មការ​ និង​លោកគ្រូ​ អ្នកគ្រូ​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង សាខាសៀមរាប​ បាន​ដឹកនាំ​សិស្សានុសិស្ស​ថ្នាក់ទី៣ ​ទៅកាន់សួនមេអំបៅ នៅក្រុងសៀមរាប​ ដែលជាការចុះកម្មសិក្សាលើកទី២។ សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ចុះកម្មសិក្សា​នោះ​ ​ពួកគេ​ម្នា​ក់ៗ ​មានការ​រីករាយ​ជាមួយនឹង​ការ​ដើរមើល​ក្នុង​សួន​នោះ​ណាស់​។ ​លោកគ្រូ​អ្នកគ្រូ និងបុគ្គលិក នៅសួនមេអំបៅ ​បាន​ណែនាំ​សិស្ស​ឱ្យ​ស្គាល់​ពី​ ប្រភេទពូជដង្កូវ ការវិត្តដង្កូវទៅជាមេអំបៅ និងការទស្សនាកម្សាន្តវីដេអូឯកសារសត្វ  ព្រមទាំងទស្សនាផ្ទះសត្វ បន្ទាប់ពីនោះបុគ្គលិកនៅសួនមេអំបៅ បានដឹកនាំសិស្សានុសិស្សដើរកម្សាន្តនៅបរិវេណជុំវិញសួននោះ​។ ការចុះកម្មសិក្សានេះធ្វើឱ្យ​សិស្សានុសិស្សថ្នាក់ទី៣ ​​ស្គាល់​ពី​ទិដ្ឋភាព​សង្គម​ជាក់ស្តែង​ ហើយក៏ជា​វិធី​សាស្រ្ត​ដ៏​ល្អ​ប្រសើរ​មួយ​ជួយ​ឱ្យ​ខួរក្បាល​ក្មេង​ឆាប់​ទទួល​ និង​ចងចាំ​បាន​ល្អ​នូវ​អ្វី​ដែល​ពួកគេ​បាន​ជួបប្រទះ​ដោយ​ផ្ទាល់​។ ​កុមារ​ក្រៅតែ​ពី​ការសិក្សា​ក្នុង​ថ្នាក់រៀន​ គេ​ក៏​ត្រូវការ​ឈ្វេងយល់​ពី​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​គេ​ដែរ​។ ផ្ទុយ​មកវិញ​ បើ​កុមារ​គ្មាន​ឱកាស​ឈ្វេងយល់​ពីសង្គម​ខាងក្រៅ​នោះ​ទេ​ ពួកគេ​ក៏​មិន​អាច​រីកចម្រើន​ល្អ​បាន​ដែរ​ ហើយ​ពេល​ដែលគេ​ជួប​បញ្ហា​តូចតាច​ធ្វើ​ឱ្យ​គេ​ឆាប់​ភ័យខ្លាច​ រួញរា​ និង​ឆាប់​បាក់​ស្មារតី​ក៏​មាន​។

តំណរភ្ជាប់កាន់ Facebook Page:

ដំណើរចុះកម្មសិក្សាលើកទី២ ទៅកាន់សួនមេអំបៅ

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ