ទំព័រដើម / បំណិនជីវិតអំពីគាវបំពង
នៅថ្ងៃចន្ទទី 19 ខែ កុម្ភៈ ឆ្នាំ 2024 គណៈកម្មការ និងលោកគ្រូអ្នកគ្រូ នៃសាលារៀន អន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែមានកម្មវិធីបំណិនជីវិតថ្នាក់ ទី5 “ខ” គឺ “ បំពងគាវ ” ពេលព្រឹកម៉ោង 8:10នាទី ដល់ 09:30 នាទីព្រឹក និងម៉ោង 02:05 ដល់ 03:20 នាទីរសៀលដែលរៀបចំ និងដឹកនាំដោយអ្នកគ្រូអ្នកគ្រូ ឌុច សោភ័ណ ជាគ្រូប្រចាំថ្នាក់ ទី5 “ក” ។ ការធ្វើបំណិនជីវិតគឺជាជំនាញដែលសិស្សានុសិស្សត្រូវការខ្លាំងបំផុតព្រោះ ដើម្បីធ្វើឱ្យសិស្សបង្កើនមានជំនាញបន្ថែមទៀត ក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់ ម្យ៉ាងទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហែខួរក្បាល។ បំណិនជីវិតនេះ មានការចូលរួមធ្វើពីសិស្សានុសិស្ស និងអ្នកគ្រូ ។ គោលបំណងនៃការរៀបចំបំណិនជីវិតនេះគឺដើម្បីឱ្យប្អូនៗសិស្សានុសិស្សស្គាល់ពីការធ្វើបង្គាបំពង និងវិធីសាស្ត្រក្នុងការចម្អិនឱ្យទទួលបានរសជាតិឆ្ងាញ់ បណ្តុះស្មារតីសិស្សានុសិស្សឱ្យមានភាពម្ចាស់ការលើខ្លួនឯង បង្កើនទំនាក់ទំនងសិស្សានុសិស្សឱ្យចេះស្រឡាញ់ ចេះសាមគ្គីគ្នាទៅវិញទៅមក ជំរុញឱ្យសិស្សានុសិស្សចេះចែករំលែកជួយធ្វើកិច្ចការផ្ទះ និងចេះវិជ្ជាគេហកិច្ច ជាពិសេសការចេះចម្អិនអាហារនៅតាមគេហដ្ឋាន បង្កើនជំនាញឱ្យសិស្សានុសិស្សចេះបន្ថែមលើការរៀនសូត្រ ក៏ដូចជាផ្សារភ្ជាប់ទ្រឹស្តីមេរៀនទៅនឹងការអនុវត្តជាក់ស្តែងសម្រាប់យកទៅប្រើប្រាស់ក្នុងជីវិតពួកគេដែលជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។