អ្វីទៅជាការអប់រំស្ទែម?

ទំព័រដើម / អ្វីទៅជាការអប់រំស្ទែម?

អត្ថបទព័ត៌មានស្តីពីការអប់រំ

ក្រោមប្រធានបទ : “អ្វីទៅជាការអប់រំស្ទែម?"

អត្ថបទដកស្រង់ដោយ :  ផែង ស្រីណាង

#MJQE #AmericanInterconSchool     

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮពាក្យ STEM រួចមកហើយ STEM តំណាងឱ្យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ STEM គឺសុទ្ធតែនៅជុំវិញយើងដូចជា ទូរសព្ទដៃ ម៉ូតូ និងសូម្បីតែថាអាហារដែលយើងបរិភោគ ទោះជាអ្នកមិនបានចាប់អារម្មណ៍ក៏ដោយ ក៏យើងកំពុងប្រើប្រាស់ជាមួយ STEM ជារៀងរាល់ថ្ងៃដែរ។ វិស័យ STEM គ្របដណ្ដប់ជាមួយជំនាញមុខវិជ្ជាគីមីវិទ្យា រូបវិទ្យា វិស្វកម្មសំណង់    ស៊ីវិល ការសរសេរកូដ ឱសថសាស្ត្រ បច្ចេកវិទ្យា ជីវសាស្ត្រ robotic វិស្វកម្ម កសិកម្ម និងមុខវិជ្ជាផ្សេងៗជាច្រើនទៀត។ ទោះបីជាយើងមិនធ្លាប់ដឹងពី STEM ពីមុនក៏ដោយ ក៏យើងធ្លាប់រៀនវារួចមកហើយ  តាមរយៈមុខវិជ្ជានៅសាលារៀនដូចជា គណិតវិទ្យា និងវិទ្យាសាស្ត្រជាដើម។ ឥឡូវយើងបានដឹងពី STEM ហើយ តើអ្វីទៅជាការអប់រំស្ទែម ហើយហេតុអ្វីបានជាស្ទែមមានសារៈសំខាន់ដល់ប្រទេសជាតិ។ មុខវិជ្ជាស្ទែមទាំងអស់ គឺសុទ្ធតែទាក់ទងគ្នាដូចជាពេលដែលយើងធ្វើការពិសោធនគីមីយើងក៏ត្រូវការប្រើប្រាស់គណិតវិទ្យា ឬក៏ពេលយើងរៀនរូបវិទ្យាយើងក៏ត្រូវយល់ពីគីមីវិទ្យាដែរ។ នៅក្នុងថ្នាក់រៀនមុខវិជ្ជាទាំងអស់នេះក៏ត្រូវបានបែងចែកឱ្យដាច់ពីគ្នា។ ប៉ុន្តែមានវិធីម្យ៉ាងទៀតដែលអាចឱ្យសិស្សបានសិក្សាពីស្ទែម ដោយមានភាពងាយស្រួល និងគួរឱ្យចូលចិត្តជាងមុន វិធីសាស្រ្តនោះ គឺការអប់រំស្ទែមបញ្ចូលគ្នា។

ការអប់រំស្ទែមរួមជាមួយការបូកបញ្ចូលមុខវិជ្ជាទាំងបួនដើម្បីដោះស្រាយបញ្ហាដែលកំពុងតែកើតមានឡើងទូទាំងពិភពលោក។ វិធីសាស្ត្រមួយនោះប្រើប្រាស់មធ្យោបាយសកម្មភាពឱ្យសិស្សរៀនដោះស្រាយ និងការអនុវត្តជាមួយគ្នា សហការគ្នា ទំនាក់ទំនង ស្រាវជ្រាវ និងដោះស្រាយបញ្ហាដោយខ្លួនឯង ។ ការផ្ដោតសំខាន់ គឺមិនមែនទៅលើការទន្ទេញមេរៀននោះទេ តែផ្ដោតលើការវិភាគ និងការគិតបែបស៊ីជម្រៅ ជាមួយនឹងការអប់រំស្ទែមសិស្សអាចមានឱកាសស្វែងយល់បន្ថែម សួរសំណួរ ពិសោធន៍ និងការបង្កើតកំហុសដើម្បីជាការសិក្សាពេញលេញក្នុងជីវិត។

ការអប់រំស្ទែមនៅតែមានប្រយោជន៍សម្រាប់គ្រប់គ្នា ព្រោះវាអាចបង្រៀនសិស្សឱ្យមានជំនាញផ្សេងៗ ដែលយើងហៅថាជំនាញសម្រាប់សតវត្សរ៍ទី២១ ដែលសុទ្ធតែជាជំនាញសំខាន់ៗមានការដោះស្រាយបញ្ហា ការគិតស៊ីជម្រៅ ការសហការគ្នា ការច្នៃប្រឌិត និងការបង្កើតថ្មី។ ជំនាញទាំងអស់នេះមិនមែនតែក្នុងវិស័យស្ទែមនោះទេ ទាំងអស់គ្នាសុទ្ធតែត្រូវការ។ ជំនាញទាំងនោះ តើកម្មវិធីស្ទែមអប់រំបញ្ចូលគ្នានៅសាលារៀនមានលក្ខណៈយ៉ាងណាដែរ? ភាគច្រើនមធ្យោបាយសិក្សាមួយនេះគឺតាមរយៈការងារដោះស្រាយបញ្ហា ការរៀនធ្វើគម្រោង ការធ្វើសកម្មភាពស្ទែមផ្សេងៗ រួមជាមួយសកម្មភាពក្រោយថ្នាក់ និងសកម្មភាពជាច្រើនទៀត។ នៅក្នុងកម្មវិធីអប់រំស្ទែម កាលវិភាគប្រចាំថ្ងៃរបស់សិស្ស គឺភាគច្រើនការបង្រៀនពិសោធន៍ ស្វែងរករបបគំហើញ និងស្រាវជ្រាវអំពីប្រធានបទផ្សេងៗដែលសិស្សកំពុងសិក្សា។ អ្វីសុទ្ធតែកើតឡើងពីបច្ចេកវិទ្យា វិស្វកម្ម និងការបង្កើតថ្មី បច្ចេកវិទ្យាមានការជឿនលឿនយ៉ាងខ្លាំងទាំងក្នុងរបបគំហើញវិទ្យាសាស្ត្រ វិស័យថាមពលដូចដែលយើងបានឆ្លងកាត់រួចមកហើយ វិស័យស្ទែមបានបង្កើតវ៉ាក់សាំងកូវីដ-១៩ បច្ចេកវិទ្យាមិនត្រឹមតែអាចដោះស្រាយបញ្ហាដែលយើងកំពុងប្រឈមមុខទូទាំងពិភពលោកដូចសព្វថ្ងៃនោះទេ។ ប៉ុន្តែការវិវឌ្ឍ បច្ចេកវិទ្យាអាចជួយឱ្យពិភពលោកមានសុខភាព និងប្រកបដោយអនាគតល្អជាងមុន។

ដូច្នេះហើយអ្នកមានជំនាញស្ទែមកំពុងមានតម្រូវការខ្ពស់ មានជំនាញជាច្រើនសិស្សានុសិស្សអាចសិក្សាបាន។ ប្រទេសកម្ពុជាពិតជាត្រូវការអ្នកជំនាញស្ទែម ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង។ អ្នកទាំងអស់គ្នាសុទ្ធតែមានសក្តានុពល និងសមត្ថភាពដ៏អស្ចារ្យ អ្នកត្រូវជឿជាក់លើខ្លួនឯងយ៉ាងមុតមាំ ដើម្បីក្លាយជាចំណែកមួយក្នុងការកសាងអនាគតប្រទេសជាតិ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ