ឆ្នេរអង្កោលនឹងក្លាយជាឆ្នេរទេសចរណ៍សាធារណៈដ៏ទាក់ទាញមួយនាថ្ងៃខាងមុខ

ទំព័រដើម / ឆ្នេរអង្កោលនឹងក្លាយជាឆ្នេរទេសចរណ៍សាធារណៈដ៏ទាក់ទាញមួយនាថ្ងៃខាងមុខ

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត

ក្រោមប្រធានបទ “ឆ្នេរអង្កោលនឹងក្លាយជាឆ្នេរទេសចរណ៍សាធារណៈដ៏ទាក់ទាញមួយនាថ្ងៃខាងមុខ”

អត្ថបទដកស្រង់ដោយ : លឿង វិបុល

#MJQE #AmericanInterconSchool

បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ជាពិសេសតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ ឆ្នេរអង្គោលកំពុងក្លាយជាតំបន់ទេសចរណ៍ដ៍ស្រស់ស្អាតជាទីពេញនិយម និងកំពុងបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសក្រៅពីខេត្តកែប។

ឆ្នេរអង្កោល គឺជាឆ្នេរទី២របស់ខេត្តកែប ដែលមានប្រវែងជិត៣ពាន់ម៉ែត្រ មានទីតាំងស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាឆ្នេរដែលមានវែងជាងគេ បើធៀបជាមួយឆ្នេរកែប ដែលភ្ញៀវទេសចរតែងមកលេងរាល់ថ្ងៃមានប្រវែងត្រឹមតែជាង៤០០ម៉ែត្រតែប៉ុណ្ណោះ។ ឆ្នេរនេះគឺជាឆ្នេរយុទ្ធសាស្រ្តមួយរបស់រដ្ឋបាលខេត្តកែប ដែលនឹងអភិវឌ្ឍទីនេះទៅជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ហើយដាក់ទៅជាឆ្នេរសាធារណៈសម្រាប់ភ្ញៀវទេសចរ មកលេងកម្សាន្តដោយសេរី។ យើងនឹងគយគន់ទេសភាពដ៏ស្រស់ស្អាតនៅតាមផ្លូវដូចជា ព្រៃកោងកាង និងព្រៃលិចទឹក ដែលជាជម្រកត្រីដ៏ធំសម្បើម។ ម្យ៉ាងវិញទៀត បរិយាកាសនៅទីនោះនឹងបំបាត់អស់ទុក្ខកង្វល់ បង្កើនសុភមង្គល និងផ្តល់អារម្មណ៍ស្រស់ស្រាយ។ អ្នកក៏អាចទទួលបានបទពិសោធថ្មីៗដោយការបោះជំរំ និងរុករកសកម្មភាពនេសាទផងដែរ។

ឆ្នេរអង្កោលគឺជាឆ្នេរសក្តានុពលមួយ ហើយក៏ជាឆ្នេរយុទ្ធសាស្រ្តមួយស្ថិតក្នុងផែនការមេរបស់ថ្នាក់ខេត្ត ក្នុងគម្រោងអភិវឌ្ឍន៍បន្ថែមនូវតំបន់អេកូទេសចរណ៍របស់ខេត្តកែប តែសព្វថ្ងៃឆ្នេរនេះ នៅជួបបញ្ហាចម្បងមួយដែលយើងកំពុងរកវិធីដោះស្រាយគឺការពង្រាយដោយស្មៅសមុទ្រ ដែលមកទើរលើមាត់ឆ្នេរនេះ ធ្វើឱ្យបរិស្ថានទីនោះមើលទៅមិនទាន់មានភាពរៀបរយនៅឡើយ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://cnc.com.kh/detail/news/11087

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ