របាំទេពមនោរម្យ

ទំព័រដើម / របាំទេពមនោរម្យ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “របាំទេពមនោរម្យ”
អត្ថបទដកស្រង់ដោយ : ទេព មនោរម្យ
#MJQE #AmericaninterconSchool

របាំខ្មែរយើងចែកចេញជាបួនរបាំធំៗមានដូចជា របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ និងរបាំសហសម័យ។ របាំទេពមនោរម្យក៏ជារបាំមួយក្នុងចំណោមរបាំបុរាណខ្មែរដែរ ដែលមានក្បាច់រាំលំដាប់ខ្ពស់មានប្រភពចេញពីខ្សែរាជវង្ស ដែលក្បាច់មូលដ្ឋាននៃរបាំបុរាណខ្មែរនេះមានរហូតដល់ ៤៥០០ក្បាច់។ កាលពីដើមគេសម្ដែងរបាំនេះសម្រាប់តែខ្សែរាជវង្សានុវង្ស ឬមន្ត្រីដែលមានបុណ្យសក្តិធំទត និង         ទស្សនាប៉ុណ្ណោះ ដោយគេនិមិត្តឡើងអំពីទេវតា និងទេពធីតាដែលមានរូបឆោមលោមពណ៌ស្រស់សោភាចុះមកពីឋានសួគ៌ា មករេរាំពត់ពេននៅក្នុងសួនគួរទីចាប់អារម្មណ៍ក្រៃលែង។ ទម្រង់ខ្នាតធំនៃរបាំនេះមានចំនួន១៨នាក់ ១៦នាក់ ១២នាក់ ឬ១០នាក់។

របាំទេពមនោរម្យជារបាំដែលមានភាពស្រស់ស្អាត និងទាក់ទាញក្នុងចំណោមរបាំបុរាណខ្មែរ ព្រោះគ្រប់នាដក នាដកាត្រូវបានតាក់តែងកាយយ៉ាងសមសួន ផ្ចិតផ្ចង់ទាំងផ្លូវកាយ និងផ្លូវចិត្ត និងត្រូវបានគេចាត់ទុកថាជារបាំរបស់អាទិទេពដែលបង្ហាញពីវិបុលសុខ សុភមង្គល មិត្តភាព សន្តិភាពរបស់ប្រជាជនកម្ពុជា។

មួយវិញទៀតរបាំនេះក៏ត្រូវបានគេយកមកប្រើក្នុងពិធីបួងសួងសុំទឹកភ្លៀង ឬបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនពីទេពតាផងដែរ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
- https://news.sabay.com.kh/article/335985
-  https://km.wikipedia.org/wiki/%E1%9E%9A%E1%9E%94%E1%9E%B6%E1%9F%86%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A
-  https://www.facebook.com/SovannaKEM168/photos/a.1448036198834003/2699380093699601/?type=3

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ