ការហាត់យូហ្គាផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព និងសម្រស់

ទំព័រដើម / ការហាត់យូហ្គាផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព និងសម្រស់

អត្ថបទព័ត៌មានស្តីពីសុខភាព ក្រោមប្រធានបទ “ការហាត់យូហ្គាផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព និងសម្រស់”

អត្ថបទដកស្រង់ដោយ : នឹម សុនីតា

#MJQE #AmericanInterconSchool

ហាត់យូហ្គា គឺជាការផ្តល់ជំនួយមួយផ្នែកដល់សុខភាពរាងកាយ ហើយជំនួយមួយផ្នែកធំទៀតដល់សុខភាពផ្លូវចិត្ត និងសម្រស់។ យូហ្គាអាចជួយបង្កើនចលនាឈាមរត់ ហើយជំនួយសាច់ដុំ និងសន្លាក់ ជួយបង្កើនភាពរហ័សរហួនថែមទាំងជួយកាត់បន្ថយការពឹងផ្អែកលើថ្នាំបំបាត់ការឈឺចាប់បានផងដែរ។ ក្រៅពីនេះការហាត់យូហ្គាក៏មានគុណសម្បត្តិជាច្រើនទៀតដូចជា៖

១. ជួយបង្កើននូវកម្លាំង និងភាពបត់បែន : ការហាត់យូហ្គាដោយធ្វើចលនាយឺតៗ និងដង្ហើមជ្រៅៗជួយបង្កើនលំហូរឈាម និងធ្វើឱ្យសាច់ដុំឡើងកម្តៅ ច្រានចោលនូវភាពស្ពឹកស្រពោន។

២. ជួយក្នុងការបំបាត់ការឈឺឆ្អឹងខ្នង : យូហ្គាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកែលម្អការបត់បែនឆ្អឹងខ្នង និងការពារការរបួសឆ្អឹងខ្នងផងដែរ។

៣. ជួយឱ្យអារម្មណ៍ស្ងប់ និងគេងលក់ស្រួល : ការហាត់យូហ្គាប្រចាំថ្ងៃអាចបន្ធូរអារម្មណ៍ឱ្យស្រស់ថ្លាធ្វើឱ្យគេងលក់ស្រួល ពិសេសស្រ្តីដែលអស់ រដូវ និងអ្នកគេងមិនលក់រ៉ាំរ៉ៃ។

៤. ជួយអ្នកគ្រប់គ្រងភាពតានតឹង : ការធ្វើលំហាត់ប្រាណយូហ្គាជួយគាំទ្រការគ្រប់គ្រងស្រ្តេស ភាពតានតឹង សុខភាពផ្លូវចិត្ត និងសតិអារម្មណ៍។

៥. ជំនួយសុខភាពបេះដូង : សកម្មភាពរាងកាយ១៥០នាទីក្នុងមួយសប្តាហ៍នៃការធ្វើលំហាត់ប្រាណយូហ្គាកម្រិតកម្លាំងមធ្យមគឺជាទម្រង់នៃការហាត់ប្រាណដែលមានសុខភាពល្អដើម្បីពង្រឹងសុខភាពបេះដូង។

៦. ជួយឱ្យជំងឺហឺតធូរស្រាល : ការហ្វឹកហាត់យូហ្គាជួយសម្រួលរោគសញ្ញាឱ្យធូរស្បើយ បង្កើនលំហូរខ្យល់ដកដង្ហើមបានស្រួល និងធ្វើឱ្យប្រសើរឡើងសម្រាប់ស្រ្តីដែលមានជំងឺហឺតស្រាល និងមធ្យម។

៧. ជួយដល់អ្នកជំងឺរលាកសន្លាក់ : ចលនាទន់ភ្លន់នៃយូហ្កាពិតជាអាចជួយបង្កើនភាពបត់បែនរាងកាយបានប្រសើរ និងជួយបង្វឹកភាពស៊ាំនៃសាច់ដុំ។

៨. ជួយសម្រកទម្ងន់ : ការហាត់យូហ្គាឱ្យបានទៀងទាត់ជាប្រចាំនោះចង្កេះរបស់អ្នកនឹងរួមតូចជារឿយៗ ហើយគីឡូអ្នកនឹងស្រកជាលំដាប់។ ដោយសារកាយវិការយូហ្គានីមួយៗគឺសុទ្ធតែអាចដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ និងបញ្ចេញញើសពីរាងកាយ។ អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://vayofm.com/news/detail/100094-459450303.html

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ