កម្មវិធីចុះកម្មសិក្សាលើកទី១០ ថ្នាក់ទី៣ ទៅកាន់សួនដាយណូស័រ

ទំព័រដើម / កម្មវិធីចុះកម្មសិក្សាលើកទី១០ ថ្នាក់ទី៣ ទៅកាន់សួនដាយណូស័រ

កម្មវិធីចុះកម្មសិក្សាលើកទី១០ ថ្នាក់ទី៣ ទៅកាន់សួនដាយណូស័រ ប្រចាំសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាផ្សារថ្មី

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈគ្រប់គ្រង​សាលារៀន​បានរៀបចំកម្មវិធីចុះកម្មសិក្សា ដឹកនាំដោយ ចាងហ្វាង ឥន សូហ្វីយ៉ា ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា  ទៅកាន់សួនដាយណូស័រ ដែល​ស្ថិតនៅតាមបណ្តោយមហាវិថី អូស៊ីអាយស៊ី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធី​សម្រាប់​ប្អូនៗ​សិស្សានុសិស្សវេនព្រឹកចាប់ផ្ដើមពីម៉ោង​៧:០០នាទី ដល់១១:០០នាទី ព្រឹក និងប្អូនៗ​សិស្សា​នុសិស្ស​វេនរសៀលចាប់ពីម៉ោង​១:០០នាទីរសៀល ដល់៥:០០នាទីល្ងាច។

កម្មវិធីចុះកម្មសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថាន​ជុំវិញ ហើយ​នេះ​ក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុង​ថ្នាក់​ដូចជា៖

១. ស្វែងយល់ពីឧបករណ៍កម្សាន្តដ៏សម្បូរបែប និងប្លែកៗនៅក្នុងសួនដាយណូស័រ។

២. ទស្សនាកម្សាន្តពីរូបរាងដាយណូស័រជាច្រើនប្រភេទតាមសម័យកាល និងស្វែងយល់ពីតំបន់ដែល ដាយណូស័ររស់នៅ ដែលមានដាក់បង្ហាញនៅក្នុងសួនដាយណូស័រ។

៣. ចេះពីរបៀបក្នុងការលេងឧបករណ៍កម្សាន្តផ្សេងៗប្រកបដោយសុវត្ថិភាព និងមិត្តភាព។

៤. បម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរកម្សាន្តតាម      ទីសាធារណៈ។

៥. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់​ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន​បាន​កាន់​តែប្រសើរ។

៦. រឹតចំណងមិត្ដភាព និងសាមគ្គីភាពជាមួយមិត្ដរួមថ្នាក់ និងមិត្ដរួមសាលារៀនរបស់ពួកគេ។

៧. បានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែង។

៨. ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ស្រស់ស្រាយក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូច​ជា​ពេល​ត្រឡប់មកគេហដ្ឋានវិញផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ