ដំណើរចុះកម្មសិក្សាលើកទី៥៦ថ្នាក់ទី៣ ទៅកាន់ពិភពព្រិលទឹកកកដ៏ចម្លែកអស្ចារ្យ

ទំព័រដើម / ដំណើរចុះកម្មសិក្សាលើកទី៥៦ថ្នាក់ទី៣ ទៅកាន់ពិភពព្រិលទឹកកកដ៏ចម្លែកអស្ចារ្យ

កាលពីថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នំា២០២៤ កន្លងទៅនេះគណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តទ្វីប អាមេរិកាំង  បានរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ទី៣ ទាំងអស់ចុះកម្មសិក្សាលើកទី៥៦ថ្នាក់ទី៣ ទៅកាន់ពិភពព្រិលទឹកកកដ៏ចម្លែកអស្ចារ្យ ស្ថិតនៅអគារ ទល់មុខ អ៊ីអន២ ខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ គោលបំណងចម្បងនៃកម្មវិធីចុះកម្មសិក្សានេះគឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
    ១. ស្វែងយល់ពីឧបករណ៍កម្សាន្តដ៏ទំនើបៗ និងប្លែកៗនៅក្នុងពិភពព្រិលទឹកកក។
    ២. ទស្សនាកម្សាន្តរូបចម្លាក់ទឹកកកដ៏សម្បូរបែបនៅក្នុងពិភពព្រិលទឹកកកដ៏ចម្លែកអស្ចារ្យ។
    ៣. ចេះពីរបៀបក្នុងការលេងឧបករណ៍កម្សាន្តផ្សេងៗប្រកបដោយសុវត្ថិភាព និងមិត្តភាព។
    ៤. បម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរកម្សាន្តតាមទីសាធារណៈ។
    ៥. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម 
 ​​      និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។    
    ៦. រឹតចំណងមិត្ដភាព និងសាមគ្គីភាពជាមួយមិត្ដរួមថ្នាក់ និងមិត្ដរួមសាលារៀនរបស់ពួកគេ។
    ៧. បានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែង។
    ៨. ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ស្រស់ស្រាយក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
ដំណើរចុះកម្មសិក្សា ទៅកាន់ពិភពព្រិលទឹកកកដ៏ចម្លែកអស្ចារ្យ

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ