ទំព័រដើម / សិស្សថ្នាក់ទី៦ចុះកម្មសិក្សា ទៅកាន់រមណីដ្ឋានវត្តភ្នំ
កាលពីថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិក បានរៀបចំកម្មវិធីចុះកម្មសិក្សាលើកទី៥១នៅរមណីយដ្ឋានវត្តភ្នំ សម្រាប់សិស្សថ្នាក់ទី៦ សាខាម៉ៅសេទុង នៃអគារ ងិន ហួយ។ កម្មវីធីចុះកម្មសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់មានដូចជា ស្វែងយល់ពីរមណីដ្ឋានវត្តភ្នំ ដែលជាទីកន្លែងទាក់ទងនឹងប្រភពដើមកំណើតរាជធានីភ្នំពេញ ស្គាល់ស្លាកសញ្ញាចរាចណ៍មួយចំនួន ទីតាំងភូមិសាស្ត្រ និង មហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ រឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាក់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ ជាចុងក្រោយបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបានចំណេះដឹងថ្មីៗ និងមានអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ។