ទស្សនកិច្ចសិក្សាលើកទី១៧៨សម្រាប់សិស្សថ្នាក់ទី៧ ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា

ទំព័រដើម / ទស្សនកិច្ចសិក្សាលើកទី១៧៨សម្រាប់សិស្សថ្នាក់ទី៧ ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា


កាលពីថ្ងៃសៅរ៍ទី០៣ ខែកុម្ភៈ ឆ្នំា២០២៤ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តទ្វីប អាមេរិកាំង បានរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សាលើកទី១៧៨ ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា ស្ថិតនៅ​ក្នុង ឃុំ​ដីឥដ្ឋ  ស្រុកកៀនស្វាយ ខេត្ត​កណ្តាលចាប់ពីម៉ោង៦: ៤៥ ដល់ម៉ោង ៥: ០០នាទីល្ងាច។ គោលបំណងចម្បងនៃទស្សនកិច្ចសិក្សានេះគឺដើម្បីឱ្យសិស្សានុសិស្សស្វែងយល់ពីព្រះពុទ្ធសាសនា​ យល់ដឹងពីរឿងរ៉ាវតំណាលពីពុទ្ធប្រវត្តិ ​គយគន់វាលស្រែចម្ការតាមបណ្តោលផ្លូវ បង្កើនភាពក្លាហាន និង​​​មានបទពិសោធក្នុងការបកស្រាយ ការធ្វើបទបង្ហាញ ការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាព​ម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម ទំនាក់ទំនងជាមួយ​មហាជនបានកាន់តែប្រសើរ។ ក្រៅពីនេះសិស្សនុសិស្សបានចូលរូមសកម្មភាពមនុស្សធម៌សង្គម។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស  នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សានុសិស្សដែលអំណោយទាំងនោះរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស សាលាបឋមសិក្សា ហ៊ុន សែនស្រែអំពិល  ដើម្បីជាការចូលរួមចំណែកចែករំលែកនូវការលំបាកផ្សេងៗ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។ វាជាថ្ងៃដែលមិនអាចបំភ្លេចបានសម្រាប់សិស្សានុសិស្សនៃ សាលារៀន អន្តរទ្វីប អាមេរិកាំង។ សិស្សរបស់យើងទទួលបានទស្សនៈអំពីព្រះពុទ្ធសាសនា។ ការ​សិក្សា​បាន​នាំ​មក​នូវ​មេរៀន​ប្រវត្តិសាស្ត្រ និង​សីលធម៌​ដល់​ជីវិត​​បន្ទាប់ពីការសិក្សានៅសាលា។ សិស្ស​ក៏​បាន​ដឹង​ផង​ដែរ​ថា​ពួកគេ​មាន​ឯកសិទ្ធិ​ប៉ុណ្ណា​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព។ នេះជំរុញទឹកចិត្តពួកគេឱ្យពូកែខាងសិក្សា ហើយលះបង់ពេលដែលពួកគេអាចធ្វើបាន។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ