ពិសោធន៍មុខវិជ្ជាជីវវិទ្យាស្តីពីសង្កេតបេះដូងថនិកសត្វសិស្សានុសិស្សថ្នាក់ទី៨ក

ទំព័រដើម / ពិសោធន៍មុខវិជ្ជាជីវវិទ្យាស្តីពីសង្កេតបេះដូងថនិកសត្វសិស្សានុសិស្សថ្នាក់ទី៨ក

កាលពីថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការពិសោធក្រោមប្រធានបទ “ការសង្កេតបេះដូងថនិកសត្វ” ជូនដល់សិស្សថ្នាក់ទី៨ "ក" ដែលដឹកនាំដោយអ្នកគ្រូ ប៊ូ ទេវី បង្រៀនមុខវិជ្ជាជីវវិទ្យា ។ ក្នុងការពិសោធលើប្រធានបទនេះផងដែរ អ្នកគ្រូ បានលើកយកនូវចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្ស ដើម្បីឱ្យ​ពួកគេស្វែងយល់មេរៀនកាន់តែច្បាស់នៃការពិសោធជាក់ស្តែង ។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីលោកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។

 

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ