កម្មវិធីអធិការកិច្ចផ្ទៃក្នុងលើកទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា តាកែវ

ទំព័រដើម / កម្មវិធីអធិការកិច្ចផ្ទៃក្នុងលើកទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា តាកែវ

កាលពីថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាលា ធ្វើការចុះអធិការកិច្ចផ្ទៃក្នុងលើកទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។ ការចុះអធិការកិច្ចផ្ទៃក្នុងនេះ មានគោលបំណងអភិវឌ្ឍលើការពង្រឹងលើគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព រួមទាំងជួយលើកកម្ពស់អភិបាលកិច្ចល្អ និងចូលរួមដោះស្រាយលើបញ្ហាប្រឈមនានា។ មួយវិញទៀត ការចុះអធិការកិច្ចផ្ទៃក្នុងនេះផងដែរ ស្ថិតនៅក្រោមការចូលរួមរបស់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិកគ្រប់ផ្នែក ក្នុងការពង្រឹងទៅលើគុណភាព វិន័យ និងសេវាកម្ម ដើម្បីផ្ដល់ជាទំនុកចិត្ត ជូនទៅដល់អតិថិជន សិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។

ទីតាំង៖ សាខាតាកែវ ផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា

កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣

ទូរសព្ទលេខ៖ (៨៥៥) ៩៣ ៣៣៧ ៧១៥, (៨៥៥) ៦១ ៩៧៧ ១៧១

សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖

https://www.facebook.com/photo/?fbid=6747214151977139&set=pcb.6747217475310140

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ