កម្មវិធី ​UniFair Roadshow 2024 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក

ទំព័រដើម / កម្មវិធី ​UniFair Roadshow 2024 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក

កាលពីថ្ងៃសុក្រ ទី១៦​ ខែកុម្ភៈ ឆ្នាំ២០២៤​​ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំងបានសហការជាមួយអ្នកតំណាងនៃសកលវិទ្យាល័យដែលមកពីប្រទេសថៃទាំង២១សកល ក្នុងការរៀបចំធ្វើបទបង្ហាញស្តីពីកម្មវិធី UniFair Roadshow​​​ 2024​​ ទៅកាន់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាទួលគេាក។​ កម្មវិធី Unifair Roadshow 2024 អាចផ្តល់ឱ្យសិស្សានុសិស្សនូវមគ្គុទ្ទេសក៍ដ៏ទូលំទូលាយទៅកាន់សាកលវិទ្យាល័យ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖

ការជ្រើសរើសជំនាញសិក្សា៖ ការបង្ហាញផ្លូវឱ្យសិស្សស្វែងយល់ពីជម្រើសសិក្សាផ្សេងៗ និងទទួលបានដំបូន្មានផ្ទាល់ខ្លួនអំពីផ្លូវដែលមានសក្តានុពលរបស់ពួកគាត់។
ការយល់ដឹងអំពីជីវិតនៅសាកលវិទ្យាល័យ៖ តាមរយៈការប្រាស្រ័យទាក់ទងជាមួយនិស្សិត និងបុគ្គលិកបច្ចុប្បន្ន សិស្សវិទ្យាល័យអាចទទួលបានការយល់ដឹងអំពីជីវិតសាកលវិទ្យាល័យ។

ការយល់ដឹងអំពីជីវិតនៅសាកលវិទ្យាល័យ៖ តាមរយៈការប្រាស្រ័យទាក់ទងជាមួយនិស្សិត និងបុគ្គលិកបច្ចុប្បន្ន សិស្សវិទ្យាល័យអាចទទួលបានការយល់ដឹងអំពីជីវិតសាកលវិទ្យាល័យ។ការរៀបចំអាជីព៖ សាកលវិទ្យាល័យតែងតែផ្តល់ឱកាសពិសេស ដើម្បីជួយសិស្សក្នុងការត្រៀមខ្លួនជាស្រេចក្នុងអាជីព។
ចំពោះព័ត៌មានអាហារូបករណ៍ សិស្សអាចរៀនអំពីអាហារូបករណ៍ផ្សេងៗដែលអាចជួយពួកគេមានឱកាសក្នុងការផ្លាស់ប្តូរទៅរៀននៅសាកលវិទ្យាល័យនៅប្រទេសថៃ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ