សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ

ទំព័រដើម / សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ

 

គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពីសុវត្ថិភាពចំណីអាហារ ទៅដល់សិស្សានុ សិស្សថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ដោយវេជ្ជបណ្ឌិត និន សុខរង្សី។ ការធ្វើបទបង្ហាញនេះមានគោលបំណងចង់ឱ្យសិស្សានុសិស្សទាំងអស់បានយល់ដឹងអំពីចំណីអាហារមិនត្រូវញ៉ាំតាមចំណង់ញ៉ាំច្រើនពេកញ៉ាំហួសកំណត់ហើយត្រូវគិតពីការញ៉ាំហើយត្រូវជ្រើសរើសអាហារណា​ដែលនាំមកសុខភាពចំពោះអាហារណាដែលត្រូវញ៉ាំ និងចំណីអាហារណាដែលគួរចៀសវាងដើម្បីថែទាំសុខភាពឱ្យបានល្អ បង្ហាញឱ្យដឹងអំពីកម្រិតនៃការញ៉ាំអាហារដើម្បីឱ្យមានកាយសម្បទារឹងមាំល្អ ភាពឆ្លាតវៃ និងសុខភាពល្អ។

សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖

 

សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ