សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ

ទំព័រដើម / សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ

នៅថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពីសុវត្ថិភាពចំណីអាហារ ទៅដល់សិស្សាសិស្សថ្នាក់ទី១ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ដោយវេជ្ជបណ្ឌិត និន សុខរង្សី។ ការធ្វើបទបង្ហាញនេះមានគោលបំណងចង់ឱ្យសិស្សានុសិស្សទាំងអស់បានយល់ដឹងអំពីចំណីអាហារមិនត្រូវញ៉ាំតាមចំណង់ញ៉ាំច្រើនពេកញ៉ាំហួសកំណត់ហើយត្រូវគិតពីការញ៉ាំហើយត្រូវជ្រើសរើសអាហារណា​ដែលនាំមកសុខភាពចំពោះអាហារណាដែលត្រូវញ៉ាំ និងចំណីអាហារណាដែលគួរចៀសវាងដើម្បីថែទាំសុខភាពឱ្យបានល្អ បង្ហាញឱ្យដឹងអំពីកម្រិតនៃការញ៉ាំអាហារដើម្បីឱ្យមានកាយសម្បទារឹងមាំល្អ ភាពឆ្លាតវៃ និងសុខភាពល្អ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ