បទបង្ហាញអំពីការសិក្សា សីលធម៌ ច្បាប់វិន័យ ការជួយខ្លួនឯង ការគិតវិជ្ជមាន ការអប់រំការរស់នៅ ការចេះអធ្យាស្រ័យគ្នាសម្រាប់សិស្សានុសិស្សថ្នាក់ទី​៤ ដល់ទី៦

ទំព័រដើម / បទបង្ហាញអំពីការសិក្សា សីលធម៌ ច្បាប់វិន័យ ការជួយខ្លួនឯង ការគិតវិជ្ជមាន ការអប់រំការរស់នៅ ការចេះអធ្យាស្រ័យគ្នាសម្រាប់សិស្សានុសិស្សថ្នាក់ទី​៤ ដល់ទី៦

កាលពីថ្ងៃ០៨ ខែមេសា ឆ្នាំ២០២៤ នេះ អ្នកគ្រូ ស្រាយ គីមណាវ អ្នកប្រឹក្សាសិក្សាសាលា និងលោកគ្រូ សេង រតនា គ្រូវិន័យ បានរៀបចំធ្វើបទបង្ហាញស្តីពី ការសិក្សា សីលធម៌ ច្បាប់វិន័យ ការជួយខ្លួនឯង ការគិតវិជ្ជមាន ការអប់រំការរស់នៅ និងការចេះអធ្យាស្រ័យគ្នា ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៤ ដល់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ គោលបំណងនៃការធ្វើបទបង្ហាញនេះគឺ៖

• ដើម្បីពង្រឹងបន្ថែមដល់សិស្សទៅលើបញ្ហាវិន័យ សីលធម៌មួយចំនួនក្នុងការរស់នៅប្រចាំថ្ងៃ និងរបៀបក្នុងការរស់នៅ។

• ឱ្យសិស្សដឹងពីសុជីវធម៌ចំពោះលោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកនៅជុំវិញខ្លួន។

• ឱ្យសិស្សចេះគោរព និងឱ្យតម្លៃអ្នកដទៃ ជាពិសេសគឺចេះគោរព និងឱ្យតម្លៃខ្លួនឯងផងដែរ។

• ឱ្យសិស្សដឹងពីរបៀបក្នុងការកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាពអវិជ្ជមានមួយចំនួនដែលពួកគាត់ធ្វើនៅពេលមានភាពតានតឹងដែលអាចជះឥទ្ធិពលមិនល្អដល់ខ្លួនឯង និងអ្នកដទៃ។

• បង្ហាញឱ្យសិស្សគិតអ្វីៗបែបលក្ខណៈវិជ្ជមាន។

• ឱ្យបង្ហាញឱ្យសិស្សដឹងពីឥទ្ធិពល និងទំនាក់ទំនងនៃការគិត អារម្មណ៍ និងអាកប្បកិរិយារបស់គាត់។

• ឱ្យសិស្សរៀនចេះអធ្យាស្រ័យគ្នានូវកំហុសបន្តិចបន្តួច និងកំហុសដែលកើតឡើងដោយអចេតនា។

• ឱ្យសិស្សយល់ដឹងពីការប្រើប្រាស់ពាក្យសម្តី ការនិយាយស្ដីជៀសវាងការប្រើពាក្យអសុរោះ ជេរប្រទិចគ្នាជាដើម។

• ជំរុញនិងលើកទឹកចិត្តសិស្សឱ្យចេះតស៊ូ និងជឿជាក់លើខ្លួនឯង។

• ឱ្យកូនសិស្សដឹងពីរបៀបដោះស្រាយនៅពេលដែលពួកគាត់មានភាពតានតឹង ឬមិនសប្បាយចិត្ត។

• ឱ្យសិស្សថាពេលដែលមិនសប្បាយចិត្ត ឬមានភាពតានតឹងតើពួកគាត់អាចរកជំនួយបានពីទីណា ឬតាមរបៀបណាខ្លះ។

• បង្ហាញឱ្យសិស្សដឹងពីផលប៉ះពាល់នៃការប្រើប្រាស់នៃបារីអេឡិចត្រូនិច (Vape)។

គួរបញ្ជាក់ផងដែរថា ការធ្វើបទបង្ហាញនេះមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែមេសា ឆ្នាំ២០២៤ ដោយចែកទៅតាមភូមិសិក្សា។ 

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ