លោក​ អ៊ិ​ន ចាន់​ដេ​ត ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ​ នៃ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​ លោក​ អ៊ិ​ន ចាន់​ដេ​ត បច្ចុប្បន្ន​ជា​ ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ​ នៃ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​។ លោក​ទទួល​បាន​សញ្ញាបត្របរិញ្ញាបត្រ​ជាន់ខ្ពស់​ ឯកទេស​ភាសាអង់គ្លេស​ នៃ​សា​កល​វិទ្យាល័យ​ន័​រតុន​ នៅក្នុង​ឆ្នាំ២០១៥​។ លោក​បាន​ចាប់​អាជីព​ក្នុង​វិស័យ​អប់រំ​ក្នុង​ឆ្នាំ​២០០៦​ ពេល​ដែល​លោក​បាន​ចូល​បម្រើការ​ងារ​ជា​គ្រូបង្រៀន​ពេញ​ម៉ោង​ភាសាអង់គ្លេស​ នៅ​សាលា​ញូ​តុន​ធី​ឡាយ​។ ក្នុងរយៈពេល​ជាង១០ឆ្នាំ​ក្នុង​វិស័យ​អប់រំ​ លោក​បាន​បំពេញការងារ​ក្នុង​តួនាទី​ជាច្រើន​ដូចជា​ អ្នកសម្របសម្រួល​កម្មវិធី​សិក្សា​ ប្រធាន​កម្មវិធី​សិក្សា​ និង​ជា​គណៈនាយក​សាលារៀន​ដែល​ជា​កត្តា​តម្រូវ​ឱ្យ​លោក​បាន​ជួប​នូវ​បទពិសោធន៍​ជាច្រើន​ ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​សិស្សានុសិស្ស​ អ្នកអាណាព្យាបាល​ ក៍​ដូចជា​ការចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​អប់រំ​ ទាំង​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ កាលពី​ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ លោក​បាន​ទទួល​ទំនុកចិត្ត​ពី​ថ្នាក់ដឹកនាំ​នៃ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ ឱ្យ​ទទួល​មុខងារ​ជា​ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​សាលា​ក្នុង​ការ​ជួយ​បុត្រធីតា​របស់​លោកអ្នក​ទទួល​បាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ និង​ វិន័យ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​ដើម្បី​ជា​សរសរ​ទ្រូង​របស់​ប្រទេសជាតិ​នា​ពេល​អនាគត​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ គុណភាព​ វិន័យ​ សេវាកម្ម​សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​ គុណភាព​ និង​ប្រសិទ្ធភាព​។…

សញ្ញាប័ត្របឋមសិក្សាគរុកោសល្យ (១២+២) គ្រូបង្គោលក្រោមមត្តេយ្យសិក្សា(១-២) yingchhorvy@ ais edu kh

Name: loemkhorn chheng Position: Web Developer