ទំព័រដើម / ការសិក្សារបស់សិស្សនីមួយៗ
ជាមួយកម្មវិធីសិក្សាបន្ថែមពិសេសរបស់យើងផ្ទាល់ គឺជាការបើកទ្វារនូវភាពជោគជ័យទាំងការសិក្សា និងចំណេះដឹងផ្នែកសង្គមដល់កូនៗគ្រប់រូប។
យើងជឿជាក់ថាការអប់រំគឺទទួលបានតាមលក្ខណៈផ្ទាល់ៗខ្លួន។ ហើយយើងរៀបចំកូនៗរបស់លោកអ្នកឱ្យពួកគាត់ទទួលបានលទ្ធផលការសិក្សាស្របទៅតាមចំណង់ចំណូលចិត្ត ភាពខ្លាំង និងការរីកចម្រើនផ្ទាល់ខ្លួនដើម្បីឱ្យពួកគាត់អាចសម្រេចបាននូវអ្វីដែលលើសពីការរំពឹងទុករបស់ពួកគាត់។ នៅសាលារៀនរបស់យើង ភាពរីកចម្រើនគឺតែងតែទទួលបានតាមលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគាត់ម្នាក់ៗ។
សាលារៀន AIS របស់យើង ផ្តល់នូវប្រព័ន្ធវិធីសាស្រ្តមួយដែលមានគុណភាពខ្ពស់ដើម្បីជួយដល់ការរីកចម្រើនរបស់កូនលោកអ្នកដោយផ្អែកលើតម្រូវការផ្ទាល់ខ្លួនរបស់ពួកគាត់។ យើងជឿជាក់ថាកូនៗម្នាក់ៗ គឺមានសក្តានុពលគ្មានដែនកំណត់ ហើយមានសារៈសំខាន់ណាស់ក្នុងការរៀបចំពួកគាត់ឱ្យពូកែស្របពេលដែលពួកគាត់រក្សាភាពខ្លាំង និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគាត់។ ចំពោះយើង ការធ្វើឱ្យកូនៗម្នាក់ៗមានភាពខ្លាំងមានន័យថាយើងទទួលបានលទ្ធផលកាន់តែខ្លាំង។
ក្រៅតែអំពីការសិក្សា សាខានៃសាលារៀនយើងនីមួយៗក៏ផ្តោតផងដែរចំពោះតម្លៃនៃវប្បធម៌ សុជីវធម៌ គុណធម៌ ទំនាក់ទំនងជាសកល និងការចូលរួមក្នុងសង្គមរបស់កូនៗដើម្បីឱ្យពួកគាត់ក្លាយបុគ្គលមួយដែលពោរពេញទៅដោយធនធាន និងភាពជោគជ័យនៅតាមសហគមន៍ និងតំបន់ដែលពួកគាត់រស់នៅទាំងក្នុង និងក្រៅប្រទេស។
ជាមួយនឹងកម្មវិធីសិក្សា ដែលមានការច្នៃប្រឌិតពិសេស សម្បូរបែប និងទំនើប ហើយដែលទទួលស្គាល់ និងការកោតសរសើរដោយ មន្ទីរ ក្រសួងអប់រំ ស្ថានទូត និងស្ថាប័នអន្តរជាតិល្បីៗទូទាំងពិភពលោក បានធ្វើឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង យើងក្លាយជាសាលាដែលផ្តល់ការអប់រំនាំមុខគេនៅក្នុងប្រទេសកម្ពុជា។
សាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់នូវគោលការណ៍សម្រាប់ភាពជោគជ័យដល់កូនៗរបស់លោកអ្នក។ សិស្សានុសិស្សជាច្រើនរបស់យើងបានបន្តការសិក្សារបស់ពួកគេផ្នែកចំណេះដឹងទូទៅ និងថ្នាក់មហាវិទ្យាល័យនៅសាលាល្បីៗជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេសមានដូចជាសហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន សឹង្ហបុរី ជាដើម។
យើងជួយកូនៗរបស់លោកអ្នកឱ្យយល់ពីទេពកោសល្យ និងពីចំណង់ចំណូលចិត្តពិតប្រាកដ និងបើកទ្វារដើម្បីភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់ពួកគាត់។
យើងអនុវត្តកម្មវិធីសិក្សាទំនើបពិសេសរបស់យើងដែលទទួលស្គាល់ កោតសរសើរ និងឱ្យតម្លៃដោយមន្ទីរ និងក្រសួងអប់រំនៃព្រះរាជាណាចក្រកម្ពុជា។
សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង របស់យើង ទទួលបានការជោគជ័យយ៉ាងត្រចះត្រចង់គ្រប់កម្រិត ក្នុងនោះសម្រាប់សិស្សថ្នាក់៩ ការប្រឡងឌីប្លូមរបស់សិស្សជាប់១០០% ស្ទើរតែជារៀងរាល់ឆ្នាំ។ ចំណែកសិស្សថ្នាក់ទី១២ ប្រឡងជាប់សញ្ញាបត្របាក់ឌុបទទួលបានភាគរយច្រើនជាងគេ (ជាង៩០%) បើប្រៀបធៀបជាមួយសាលាឯកជន និងសាលារដ្ឋនានានៅទូទាំងប្រទេស។ ហើយភាគរយនៃសិស្សជាប់និទ្ទេសA សម្រាប់លទ្ធផលការប្រឡងបាក់ឌុបប្រចាំឆ្នាំក៏ទទួលបានភាគរយច្រើនជាងគេដែរ។