កាលពីថ្ងៃទី២៦ដល់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីបោះតែនតិ៍សម្រាប់សិស្សានុសិស្សក្រោមមត្តេយ្យដល់ថ្នាក់ទី១ វេនព្រឹក និងវេនរសៀល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តាមសាខារៀងៗខ្លួន។ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបដំឡើងបោះតែនតិ៍ឱ្យសិស្សានុសិស្សចេះដំឡើងបោះតែនតិ៍ដោយខ្លួនឯងទៅថ្ងៃអនាគត និងចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះទៅទៀត សិស្សានុសិស្សបានអានសៀវភៅ និងអ្នកគ្រូបានអានរឿងនិទានខ្លីៗឱ្យសិស្សានុសិស្សបានស្ដាប់ ហើយចុងកម្មវិធីអ្នកគ្រូក៏បានដឹកនាំប្អូនៗសិស្សានុសិស្សលេងល្បែងប្រជាប្រិយខ្មែរសប្បាយៗផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធក្នុងការបោះតែនតិ៍ ហើយពួកគាត់បានអនុវត្តការរៀបចំតែនតិ៍ដោយខ្លួនឯងដោយមានការជួយសម្របសម្រួលពីអ្នកគ្រូ និងយល់ដឹងកាន់តែច្បាស់លាស់ពីការបោះជុំរុំ រួមទាំងការអាន និងស្តាប់រឿងនិទានខ្លីៗប្រកបដោយបរិយាកាសរីករាយ។
ចែករំលែកអត្ថបទនេះ