កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង និងលោកគ្រូ អ្នកគ្រូបានចែកបណ្ណសរសើរសិស្សឆ្នើម និងសិស្សខិតខំព្យាយាមរៀនសូត្រក្នុងឆមាសទី១ ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ នៃសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។
សាលាបានបន្តខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យប្រាកដថា សិស្សានុសិស្សដែលបានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងអស់ទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ សីលធម៌ល្អ។ ជាពិសេសសិស្សានុសិស្សយកចិត្តទុកដាក់ខិតខំក្នុងការសិក្សាពីសំណាក់ប្អូនៗសិស្សានុសិស្សផ្ទាល់ទទួលបានចំណេះពិតប្រាកដមិនពឹងផ្អែកទៅលើអ្នកដទៃ មិនលួចចម្លងកិច្ចការផ្ទះ ឬលួចចម្លងគ្នាពេលប្រឡងឡើយពិសេសគឺការយកចិត្តទុកដាក់សហការគាំទ្រពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ព្រមទាំងការខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូដែលមានវិធីសាស្រ្ត និងវិជ្ជាជីវៈច្បាស់លាស់។