កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដាក់កិច្ចការស្រាវជ្រាវស្តីអំពីប្រទេសក្នុងតំបន់អាស៊ានទៅដល់សិស្សានុសិស្សថ្នាក់ទី៦ដើម្បីជ្រើសរើសប្រធានបទណាមួយនៅក្នុងចំណោមតំបន់អាស៊ានមកធ្វើបទបង្ហាញទៅដល់លោកគ្រូ អ្នកគ្រូ និងមិត្តភក្រ ដោយផ្តោតទៅលើការស្គាល់ប្រទេសទាំងនោះ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម សាសនា ភាសា និងអត្តសញ្ញាណនៃការស្លៀកពាក់ ព្រមទាំងម្ហូបអាហារនៃប្រទេសនីមួយៗ។ ម៉្យាងទៀតបណ្តុះទំលាប់ឱ្យសិស្សានុសិស្សព្យាយាមស្រាវជ្រាវដើម្បីពង្រឹងចំណេះដឹងទូទៅឱ្យទូលំទូលាយ បន្ថែមទៅលើមេរៀនដែលអ្នកគ្រូបានកុំណត់ឱ្យ និងបណ្តុះគំនិតឱ្យសិស្សានុសិស្សមានសេចក្តីក្លាហានក្នុងការធ្វើបទបង្ហាញ ព្រមទាំងមានការសួរសំណួរ និងឆ្លើយសំណួរ។
ចែករំលែកអត្ថបទនេះ