កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ អ្នកគ្រូ ម៉ាក សុធារ៉ា គ្រូកម្រិតបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាវិទ្យាសាស្ត្រស្ដីពី “ខ្លួនប្រាណខ្ញុំ” ដល់លោកគ្រូ អ្នកគ្រូ ប្រមាណជិត៦០នាក់ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងការបង្រៀនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានការវាយតម្លៃនៃការបង្រៀនពីសំណាក់សិក្ខាកាមនោះផងដែរ។បន្ទាប់ពីបញ្ចប់ថ្នាក់និទស្សន៍នេះ លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងអស់ បានផ្ដល់ជាមតិដើម្បីស្ថាបនាក្នុងការបង្រៀន និងរិះរកចំណុចខ្វះខាតនៃការបង្រៀនផងដែរ។