កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកគ្រូ ស៊ុម រដ្ឋា និងលោកគ្រូ ភន ស៊ីណាយ ជាគ្រូកម្រិតបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាវិទ្យាសាស្រ្ត និងគណិតវិទ្យា ដល់លោកគ្រូ អ្នកគ្រូ ប្រមាណជិត៦០នាក់ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងការបង្រៀនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានការវាយតម្លៃនៃការបង្រៀនពីសំណាក់សិក្ខាកាមនោះផងដែរ។បន្ទាប់ពីបញ្ចប់ថ្នាក់និទស្សន៍នេះ លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងអស់ បានផ្ដល់ជាមតិដើម្បីស្ថាបនាក្នុងការបង្រៀន និងរិះរកចំណុចខ្វះខាតនៃការបង្រៀនផងដែរ។
ចែករំលែកអត្ថបទនេះ