កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតការ៉ាតេជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១០ វគ្គទី១ ក្របខណ្ឌកសិស្ស ប្រចាំឆ្នាំ២០១៧ ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្សដែលជាកីឡាករ កីឡាការិនីជាច្រើន នៅទីលានយានដ្ឋាន អាឡិច គួច។ សូមបញ្ជាក់ជូនថា ការប្រកួតនេះ បែងចែកជាពីរវេន គឺវេនចាប់ផ្តើមពីម៉ោង៧:០០នាទី ដល់ម៉ោង៩:០០នាទីព្រឹកសម្រាប់ក្រុមទី១ និងក្រុមទី២ ចាប់ពីម៉ោង៩:០០នាទី ដល់១១:០០នាទីព្រឹក រីឯវេនរសៀលចាប់ផ្តើមពីម៉ោង១:០០នាទី ដល់ម៉ោង៣:០០នាទីរសៀលសម្រាប់ក្រុមទី១ និងក្រុមទី២ ចាប់ពីម៉ោង៣:០០នាទីរសៀល ដល់៥:០០នាទីល្ងាច ប្រកួតលើវិញ្ញាសាកាតាឯកត្តជន និងក្រុម និងវិញ្ញាសាគីហុនឯកត្តជន និងក្រុម។
ចែករំលែកអត្ថបទនេះ