កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ លោកគ្រូ នូ ស្រីស្រស់ បាននាំសិស្សានុសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងធ្វើពិសោធស្តីពីទង្វើអ៊ីដ្រូសែន ។ ការធ្វើពិសោធនេះគឺដើម្បីឆ្លើយតបទៅនឹងទ្រឹស្តីរបស់មេរៀន ហើយវាជាវិធីសាស្រ្តមួយជួយសិស្សងាយយល់ និងចងចាំមេរៀន។ ធម្មតាការរៀនទ្រឹស្តីមិនសូវជឿទេដូច្នេះពេលទៅធ្វើពិសោធក្រុមនីមួយៗសុទ្ធតែរកឃើញទង្វើអ៊ីដ្រូសែន។ ជាលិទ្ធផលបានមកពីការពីសោធគឺបានរកឃើញការពិតតាមទ្រឹស្តីមេរៀនពិតមែន ហើយសាលារៀនអន្តរទ្វីប អាមេរិកាំង តែងតែនាំសិស្សានុសិស្សទៅធ្វើពិសោធ ពីព្រោះខ្លឹមសារផ្សាភ្ជាប់នឹងការអនុវត្តទៅតាមទ្រឹស្ដីមេរៀនសិស្សទទួលបានចំណេះដឹងល្អប្រសើរបំផុត។
ចែករំលែកអត្ថបទនេះ