កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកគ្រូ អ៊ុក ឯកកុម្ភៈ ជាគ្រូឯកទេសជីវៈវិជ្ជា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៩ធ្វើពិសោធទៅលើប្រធានបទ ការសង្កេតសំណុំខួរក្បាលឆ្អឹងកងកញ្ចឹងកតាមរយៈការវះកាត់ក្បាលមាន់ផ្ទាល់។ ការឱ្យសិស្សពិសោធទៅលើការវះកាត់ក្បាលមាន់គឺដើម្បីឱ្យសិស្សស្វែងយល់ឈ្វេងយល់ពីតួនាទី របស់ខួរក្បាល ទីតាំងនៃខួរ និងទ្រង់ទ្រាយរបស់ខួរក្បាលឱ្យកាន់តែច្បាស់ ក្រោយពីបានរៀនខ្លឹមសារមេរៀនពីព្រោះតែខួរក្បាលមានសេរីរាង្គមួយដែលមានលក្ខណៈស្មុគ្រស្មាញខ្លាំង និងកើតឡើងពីកោសិកា ប្រមាណមួយពាន់លានកោសិកា ហើយលើសពីនេះទៀតចង់ឱ្យសិស្សស្គាល់ឱ្យកាន់តែច្បាស់ទាក់ទងទៅនឹង ខួរធំ ខួរតូច និងខួរកញ្ចឹងកបានត្រឹមត្រូវ។
ចែករំលែកអត្ថបទនេះ