កាលពីថ្ងៃទី0៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ សល់ មីនា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំធ្វើកម្មវិធីថ្នាក់និទស្សន៍លើមុខវិជ្ជា គីមីវិទ្យា ជូនដល់លោកគ្រូ អ្នកគ្រូ។ ដើម្បីចែករំលែកបទពិសោធបង្រៀន ក៏ដូចជាពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព វិជ្ជាជីវៈ និងគរុកោសល្យខ្ពស់ ។ ក្រោយពេលបង្រៀនចប់ លោកគ្រូ អ្នកគ្រូ និងចាហ្វាងដែលបានចូលរួម បានធ្វើការវាយតម្លៃ និងបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ដើម្បីឱ្យការបង្រៀនរបស់អ្នកគ្រូកាន់តែមានប្រសិទ្ធភាព និងស្របតាមគរុកោសល្យ។
ចែករំលែកអត្ថបទនេះ