កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ តាន់ ថានី ជាគ្រូឯកទេសជីវវីទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សានុសិស្សថ្នាក់ទី១១ ធ្វើពិសោធអំពី ការវះកាត់បេះដូង និងតម្រងនោមជ្រូក ក្នុងគោលបំណងឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់កាន់តែច្បាស់លាស់នូវប្រ៊ឺសបេះដូងដែលមានប្រព័ន្ធស្មុគស្មាញទាំងខាងឆ្វេង និងខាងស្តាំ និងដឹងពីដំណើរការកន្លែងច្រោះទឹកនោមដែលស្ថិតក្នុងសំណុំតម្រងនោម ដោយសារសិរីរាង្គតម្រងនោមរបស់ជ្រូក មិនខុសពីមនុស្សទេ គឺជាសិរីរាង្គដ៏សំខាន់មួយដែលមាននាទីជួយចម្រោះទឹកនោម និងសារធាតុពុលផ្សេងៗ ដើម្បីបញ្ចេញមកខាងក្រៅរាងកាយ។ ការរៀនទ្រឹស្តី គឺជាផ្នែកមួយនៃចំណេះដឹង ឯការពិសោធ ក៏ជាផ្នែកនៃចំណេះដឹងដូចគ្នា ដូច្នេះហើយសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែផ្តោតទៅការពិសោធដើម្បីផ្ទៀងផ្ទាត់ជាមួយការរៀនទ្រឹស្តី។ ម៉្យាងទៀតគ្រប់មេរៀនដែលពាក់ពន្ធការពិសោធ លោកគ្រូ អ្នកគ្រូ តែងតែពន្យល់ពីដំណាក់ការមួយទៅដំណាក់ការមួយទៀតយ៉ាងលម្អិត បន្ទាប់មកសិស្សានុសិស្សក៏ចាប់ផ្តើមអនុវត្តពិសោធក្រោយពេលលោកគ្រូ អ្នកគ្រូពន្យល់ និងណែនាំដំណាក់កាលនីមួយៗចប់ ធ្វើយ៉ាងនេះដើម្បីធនាថាសិស្សទាំងអស់ទទួលបានចំណេះដឹងដែលពិតប្រាកដមួយ។
រូបភាពការវះបេះដូង និងតំរងនោមជ្រូក