កាលពីថ្ងៃទី០៤ ខែវិច្អិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមយុវជនមិត្តជួយមិត្ត និងការងារមនុស្សធម៌នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) បានរៀបចំកម្មវីធីសិក្ខាសាលាស្តីអំពី “ការណែនាំ និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងក្រុមយុវជន សម្រាប់សិស្សានុសិស្សដែលជាប្រធាន និងអនុប្រធាន ចាប់ពីកម្រិតថ្នាក់ទី៧ ដល់ទី១២”។ សិក្ខាសាលានេះមានគោលបំណងធ្វើឡើងដើម្បីបង្ហាញពីនិតិវិធីចូលជាសមាជិកក្រុម គោលដៅរបស់ក្រុម វិធីសាស្ត្រក្នុងការបង្ហាត់បង្រៀននូវមុខវិជ្ជាមួយចំនួនដើម្បីជួយមិត្តផ្សេងៗដែលមានការសិក្សាយឺត ការផ្សព្វផ្សាយការអប់រំ ការចេះរៀបចំផែនការផ្សេងៗ ព្រមទាំងបណ្តុះគំនិតឱ្យចេះធ្វើការងារជាក្រុម និងចេះធ្វើយុទ្ធសាស្ត្រទីផ្សារ។ លើសពីនេះទៀតក៏មានក្រុមការងារផ្នែកភស្តុភា និងហិរញ្ញវត្ថុបង្រៀនសិស្សឱ្យចេះចាត់ចែងសម្ភារប្រើប្រាស់ និងការប្រើប្រាស់ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងម៉តចត់ ដោយមានការចូលរួមពីសំណាក់ក្រុមការងារសប្បុរសធម៌ និងជួយកិច្ចការសង្គម នៅក្នុងក្រុមយុវជនមិត្តជួយមិត្ត និងការងារមនុស្សធម៌នេះផងដែរ។ សិស្សានុសិស្សដែលបានចូលរួមក្នុង ក្រុមយុវជនមិត្តជួយមិត្ត និងការងារមនុស្សធម៌នេះនឹងទទួលបាន អត្ថប្រយោជន៍ដូចជា លិខិតសរសើរ បទពិសោធន៌ គំនិតថ្មីៗ បង្កើនមិត្តភាព ចេះរៀបចំធ្វើផែនការ និងមានចំណេះដឹងបន្ថែមពីភារកិច្ច និងភាពទទួលខុសត្រូវនៅក្នុងក្រុមនីមួយៗដែលបានបង្កើតដោយក្រុមយុវជនមិត្តជួយមិត្ត និងការងារមនុស្សធម៌។
ចែករំលែកអត្ថបទនេះ