កាលពីថ្ងៃ០៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញស្តីពីបញ្ហាទូទៅ បញ្ហាប្រឈម និងការផ្តល់យោបល់ ដោយចាងហ្វាង រស់ យ៉ាណា ក្រោមអធិបតីភាព ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធាន នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ។ បន្ទាប់ពីបានជួបជុំ និងសំណេះសំណាលបន្តិចរួចមក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី (លោកប្រធាន) បានបើកអង្គប្រជុំ ហើយបានចែករំលែកអំពីភាពជាអ្នកដឹកនាំជូនដល់គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង។ បន្ទាប់ពីចាងហ្វាង រស់ យ៉ាណា បានបង្ហាញពីបញ្ហាទូទៅ បញ្ហាប្រឈម និងការផ្តល់យោបល់ទូទៅរួចមក លោកប្រធានឆ្លើយតបទៅនឹងបញ្ហាប្រឈម និងផ្តល់យោបល់មួយចំនួន។
ចែករំលែកអត្ថបទនេះ