ការិយាល័យកត់ត្រាប្រវត្តិសាស្ត្រ
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេខ្យូខេសិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបាន និងកំពុងឈានមុខគេ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខាភិបាល ហិរញ្ញវត្ថុ និងការអភិវឌ្ឍសង្គម និងសហគមន៍។ដោយសារការរីកចម្រើន ភាពជោគជ័យ និង តម្រូវការរបស់ក្រុមហ៊ុន ការិយាល័យកត់ត្រាប្រវត្តិសាស្ត្របានបង្កើតឡើងក្រោមចក្ខុ វិស័យរក្សាទុក ព័ត៌មាន កត់ត្រារាល់ព្រឹត្តិការណ៍ ការវិវត្ត ភាពរីក ចម្រើន និងភាពជោគជ័យ សំខាន់ៗដែលកើតមានឡើងជារៀងរាល់ថ្ងៃ របស់ក្រុមហ៊ុនទាំងមូល។