កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមរិកាំង បានសហការជាមួយមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីរៀបចំបទបង្ហាញពីប្រវត្តិសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក្នុងគោលបំណងអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សថ្នាក់ទី១២។ លោកវាគ្មិននៃកម្មវិធីនេះបង្ហាញទៅសិស្សានុសិស្សឱ្យស្គាល់ប្រវត្តសាស្ត្រកម្ពុជាប្រជាធិបតេយ្យ មូលហេតុដែលកើតមានខ្មែរក្រហមចេញពីប្រភពណា ព្រមទាំងបង្ហាញឈ្មោះមេដឹកនាំតាមសម័យកាលនីមួយៗមានដូចជា របបរាជានិមយ របបសាធារណរដ្ឋខ្មែរ កម្ពុជាប្រជាធិបតេយ្យ និងប្រាប់ពីមូលហេតុជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ព្រមទាំងរៀបរាប់អំពីសកម្មភាពខ្លះៗរបស់ខ្មែរក្រហម មានដូចជា បង្ខំប្រជាជនឱ្យធ្វើការងារស្រែចម្ការដូចជាទាសករ និងមិនឱ្យបរិភោគគ្រប់គ្រាន់ បែងចែកវណ្ណៈសង្គមថ្មី មង្គលការដោយបង្ខំ បំពានសិទ្ធកុមារ ទាហានកុមារ។ ជាចុងក្រោយនិយាយពីការដួលរលំរបបខ្មែរក្រហម និងបន្សល់ទុកនូវវិនាសកម្មនៃសង្គ្រាម។
ចែករំលែកអត្ថបទនេះ