សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ លោកគ្រូដែលជាគ្រូបន្ទុកថ្នាក់ទី៤ បានដឹកនាំសិស្សានុសិស្ស វេនព្រឹក និងវេនរសៀលធ្វើ បំណិនជីវិត គោគេច។ លោកគ្រូបានបង្ហាញពីរបៀបធ្វើ គោគេចតាមវេននីមួយៗ និងបានឱ្យសិស្សស្វែងយល់ពី សម្ភារចម្អិន គ្រឿងផ្សំ គ្រឿងទេស របៀបធ្វើ របៀបចម្អិន ព្រមទាំងសហការជាក្រុម និងការអនុវត្តជាក់ស្តែង។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។
ចែករំលែកអត្ថបទនេះ