កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង អគារ ងិន ហួយ បានរៀបចំកម្មវិធីបំណិនជីវិតនំបុ័ងខគោ ជូនប្អូនៗសិស្សានុសិស្សថ្នាក់ទី៤ វេនព្រឹក និងវេនរសៀល។ អ្នកគ្រូបង្រៀនថ្នាក់ទី៤ បានបង្ហាញ និងពន្យល់អំពីរបៀបធ្វើនំបុ័ងខគោដែលត្រូវធ្វើ រួមទាំងសម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបចម្អិនទៅតាមដំណាក់កាល។
បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមចម្អិនអាហារ និងភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។ អ្នកគ្រូបានចែករំលែកនូវវិធីសាស្រ្ត ដើម្បីធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងគ្រួសារ។ បន្ទាប់ពីអាហារត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបដួសអាហារដាក់ចានឱ្យបានត្រឹមត្រូវ និងញុំាអាហារដែលបានចម្អិនទាំងអស់គ្នា ដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។ ក្រោយសម្លនខគោ ត្រូវបានចម្អិនឆ្អិនរួចរាល់ហើយ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សបានបរិភោគនូវអាហារ ដែលប្អូនៗសិស្សានុសិស្សបានធ្វើដោយផ្ទាល់ជុំគ្នាដោយបរិយាកាសរីករាយសប្បាយក្រៃលែង។