កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ អ្នកគ្រូគាក ម៉ាណែតដែលជាគ្រូបន្ទុកថ្នាក់ទី១១បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១គ វេនព្រឹក នៅអគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង រៀនធ្វើបាយឆាសាច់គោ មឹកឆាម្រេចខ្ចី បង្គារស្រុះ ស៊ុបគាវ គាវបំពង។ អ្នកគ្រូ បានបង្ហាញពីឈ្មោះអាហារដែលត្រូវធ្វើ សម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបចម្អិនទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមចម្អិនអាហារ និងភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។ អ្នកគ្រូបានចែករំលែកនូវវិធីសាស្រ្តដើម្បីធ្វើឱ្យធ្វើបាយឆាសាច់គោ មឹកឆាម្រេចខ្ចី បង្គារស្រុះ ស៊ុបគាវ គាវបំពងមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូល ចិត្តរបស់សិស្សានុសិស្ស និងគ្រូសារ។បន្ទាប់ពីអាហារត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបដួសអាហារដាក់ចានឱ្យ បានត្រឹមត្រូវ និងញុំាអាហារដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។