សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ លោកគ្រូ ពូន វាសនា ដែលជាគ្រូបន្ទុកថ្នាក់ទី៥ បានដឹកនាំសិស្សានុសិស្ស វេនព្រឹក និងរសៀល រៀនធ្វើមីឆាសាច់គោ។ អ្នកគ្រូបានបង្ហាញពីរបៀបធ្វើមីឆា និងបានឱ្យសិស្សស្វែងយល់ពី សម្ភារចម្អិន គ្រឿងផ្សំ គ្រឿងទេស របៀបចម្អិន ព្រមទាំងសហការជាក្រុម និងការអនុវត្តជាក់ស្តែង។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។ លោកគ្រូបានចែករំលែកនូវរូបមន្តដើម្បីធ្វើឱ្យមីឆាមានរសជាតិឆ្ងាញ់ពិសា។
ចែករំលែកអត្ថបទនេះ