កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូស៊ុន ចន្ទូ គ្រូបង្រៀនកម្រិតមត្តេយ្យសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញស្ដីពី ដាំបាយ និងចៀនពងទា ដល់កុមារ។ អ្នកគ្រូ លោកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែលើកយកមេរៀនបំណិនជីវិតផ្សេងៗគ្នាមកបង្ហាញសិស្សានុសិស្សទៅតាមកម្រិតសិក្សាព្រោះវាជួយជម្រុញកុមារឱ្យមានបញ្ញាឈ្លាសវៃ កាយសម្បទា និងបន្សាំទៅនឹងបរិយាកាសសង្គម។
ចែករំលែកអត្ថបទនេះ