កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ ជួន សំនឿន ដែលជាគ្រូបន្ទុកថ្នាក់ទី៦ “ក” បានដឹកនាំសិស្សានុសិស្សទាំងវេនព្រឹក និងវេនរសៀលដាំរុក្ខជាតិនៅក្នុងបរិវេណអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ លោកគ្រូ បង្ហាញពីឈ្មោះរុក្ខជាតិដែលត្រូវដាំ សម្ភារ ដី របៀបដាំរុក្ខជាតិ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំរុក្ខជាតិទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ លោកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំរុក្ខជាតិឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានដាំរុក្ខជាតិរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់រុក្ខជាតិដែលពួកគេបានដាំ។
ចែករំលែកអត្ថបទនេះ